Active Sport

តើលក្ខណៈមនុស្សល្អ និងមនុស្សអាក្រក់យើងអាចបែងចែកបានឬទេ?


ចុះផ្សាយ៖ ថ្ងៃទី ០៥ មីនា ឆ្នាំ២០១៧ ម៉ោង ១១:៤០នាទី

ពិតណាស់មនុស្សដែលយើងបានស្គាល់ពិតជាពិបាកវិនិច្ឆ័យថាគេនោះជាមនុសល្អ ឬជាមនុស្សអាក្រក់ណាស់។  ប៉ុន្តែវាមិនមែនមានន័យថាយើងមិនអាចដឹង ឬបែងចែកបាននោះទេពោលយើងអាចប្រើប្រាស់អារម្មណ៍របស់យើងដើម្បីវិភាពទៅលើមនុស្សម្នាក់នោះបាន។ មនុស្សម្នាក់ៗពេលខ្លះមានការឲ្យតម្លៃមនុស្សខុសៗគ្នាដូចជា ឪពុកម្តាយជាមនុស្សដែលកូនៗគោរពស្រឡាញ់ និងជាមនុស្សដែលល្អរបស់កូនប៉ុន្តែគាត់ក៏អាចជាមនុស្សដែលអ្នកដទៃមិនចូលចិត្តហើយគិតថាគាត់មនុស្សមិនល្អដែរ។ ដូចនេះក្នុងពុទ្ធសាសនាបានពន្សល់ពីមនុស្សអាក្រក់ និងមនុស្សល្អដែលគេមានការកត់សំគាល់ដែលមានដូចការសរសេរខាងក្រោមនេះ។

មនុស្សអាក្រក់ ឬមនុស្សយើងមិនគួររាប់អាន៖

  • និយាយអួតពីខ្លួនឯងទាំងគេមិនបានសួរ
  • គេសួរចំនុចអាក្រក់របស់ខ្លួនមិនប្រាប់
  • គេសួរនាំអំពើល្អរបស់អ្នកដទៃមិនប្រាប់គេដោយមានលេស
  • តែងនិយាយដើមអ្នកដទៃថាមិនល្អទាំងដែលគេមិនបានសួរ

មនុស្សល្អ ឬមនុស្សដែលយើងអាចរាប់អាន៖

  • តែងតែមិនចង់ឲ្យអ្នកដទៃដឹងពីចំនុចល្អរបស់ខ្លួន
  • មិនលាក់បាំងពីចំនុចល្អរបស់អ្នកដទៃបើមានគេសួរនាំចង់ដឹង
  • តែងប្រាប់អ្នកដទៃនួវចំនុចមិនល្អដែលខ្លួនមានឲ្យគេបានដឹងជាមុន

 

Loading…


ចំណាត់ក្រុម៖
មតិយោបល់