វិធីផ្សាំល្ហុងសម្រាប់ដាំឆាប់បានទទួលផលល្អ


ចុះផ្សាយ៖ ថ្ងៃទី ០៥ មីនា ឆ្នាំ២០១៧ ម៉ោង ២១:២៦នាទី

បើអ្នកចង់ទទួលបានផលល្អពីដំណាំល្ហុងពេលនេះអ្នកមិនពិបាកទៀតទេបើសិនជាអ្នកចេះនូវវិធីផ្សាំល្ហុងដើម្បីឆាប់បានដាំ និងឆាប់បានទទួលផលមកវិញ។ តើអ្នកត្រូវការមានអ្វីខ្លះ? តោះខាងក្រោមនេះជាអ្វីដែលអ្នកត្រូវមាន នឹងធ្វើវាដើម្បីសម្រេចបានផលល្អមកពីបន្ទាប់ពីអ្នកផ្សាំវា។

វត្ថុត្រូវការ៖

  • កាំបិតមុតតូចមួយ
  • ខ្សែសម្រាប់ចង
  • ថង់ប្លាស្ទិច ទំហំ 3 x 5 អ៊ីញ
  • ស្រកីដូង
  • ដីកំទេចស្លឹករុក្ខជាតិ
  • ស្នៀតឈើ

វិធីផ្សាំ៖

ជ្រើសរើសដើមល្ហុងញី ណាដែលចាស់ល្មមពូជមានផ្លែច្រើន មានសុខភាពល្អ ធន់នឹងជម្ងឺសម្រាប់យកមកផ្សាបន្ទាប់មកកាត់ដើមនោះចោលទុកកម្ពស់ប្រមាណ ១,៥ម៉ែត្រ ពីដី ២ខែ ក្រោយមកវានឹងដុះចេញខ្នែងកូនតូចៗប្រមាណ ៥ទៅ៦ ដើមយកកំទេចដី លាយជាមួយកំទេចស្រកីដូង (ដាក់ដី១/៣) រួចដាក់ចូលថង់ប្លាស្ទិចកាត់បញ្ចិតជ្រៀកកូនខ្នែងដែលដុះនោះត្រង់គល់ពីក្រោមទៅលើ ប្រមាណ ១តឹក រួចយកស្នៀតឈើស៊កចូលចន្លោះនោះវះថង់ខាងលើរួចយកដីចេញខ្លះ រួចយកមកចងផ្អោបជុំវិញកន្លែងដែលកាត់នោះ បន្ទាប់មកស្រោចទឹកចូលឲ្យសព្វចូលក្នុងដីនោះ រួចយកខ្សែរុំជុំវិញឲ្យជាប់ដាក់ទឹកឲ្យវាក្នុងរយៈពេល ២ថ្ងៃម្តង ដាក់កម្រិតល្មមកុំឲ្យវាជាំពេក ឬមើលតាមជាក់ស្តែងថាវាស្ងួតឬអត់រយៈពេលប្រមាណ ៤០ថ្ងៃ វានឹងចេញឬសដែលយើងអាចមើលឃើញនៅក្នុងថង់នោះដែលយើងអាចយកវាទៅដាំបាន។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់