Graphic

វិធីសង្រ្គោះបឋមក្នុងពេលមានអ្នកឆក់ខ្សែភ្លើង


ចុះផ្សាយ៖ ថ្ងៃទី ០៦ មីនា ឆ្នាំ២០១៧ ម៉ោង ២១:៣២នាទី

បើសិនជាអ្នកជួបប្រទះនៅរឿងឆក់ខ្សែរភ្លើងសូមអ្នកអនុវត្តនូវវិធីខាងក្រោមនេះភ្លាម។ ខាងក្រោមនេះគឺជាវិធីបឋមក្នុងការជួយសង្រ្គោះអ្នកឆក់ខ្សែភ្លើង។

  • ត្រូវកាត់ផ្តាច់ចរន្តអគ្គិសនីនោះភ្លាម ដូចជាផ្តាច់កុងតាក់ បិទបារ៉ែតជាដើម។
  • ប្រសិនបើមិនអាចធ្វើវិធីខាងលើបានត្រូវយកដំបងឈើ ឬជ័រដែលមិនអាចចម្លងអគ្គិសនីបានយកទៅឆ្កិះ ឬទាញខ្សែភ្លើងនោះចេញពីអ្នករងគ្រោះ។
  • យកអ្នករងគ្រោះមកកន្លែងដែលមានសុវត្ថិភាព និងមានខ្យល់គ្រប់គ្រាន់
  • ធ្វើការសង្គ្រោះបឋម៖ សង្កត់ទ្រូង ៣០ដង ផ្លុំមាត់២ដង ធ្វើអោយបាន ៥លើក ក្នុងរយៈពេល ២នាទី។ ត្រូវប្រាកដថាជនរងគ្រោះគ្មានដង្ហើម ព្រោះវិធីនេះមិនអាចធ្វើទៅលើជនរងគ្រោះដែលមានដង្ហើមបានទេ  (វិធីនេះអាចជួយសង្គ្រោះដូចជា អ្នកលង់ទឹក និង គាំងបេះដូងជាដើម)។
  • ទូរស័ព្ទទៅលេខ 911 សម្រាប់ការជួយសង្គ្រោះ
  • បើជនរងគ្រោះនៅមានដង្ហើមប្រញាប់បញ្ជូនគាត់ទៅមន្ទីពេទ្យ សូមឈប់ប្រើរវិធីរសង្គ្រោះដូចជា ស្រោចទឹក កប់ភក់ ឬខ្សាច់ជាដើមដែលនេះមិនមែនជាការជួយសង្គ្រោះដែលត្រឹមត្រូវនោះឡើយ។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់