Active Sport

សម្លាប់មូសរាល់ថ្ងៃងាប់រាប់ភ្លេច តើយើងមានបាប ឬទេ?


ចុះផ្សាយ៖ ថ្ងៃទី ០៨ មីនា ឆ្នាំ២០១៧ ម៉ោង ០៨:០៦នាទី

បើនិយាយពីមូសវិញមិនដឹងថាម្នាក់ៗរាល់ថ្ងៃសម្លាប់វាប៉ុន្មានក្បាលទេក្នុងមនុស្សម្នាក់ ទះផង វៃផង។ ពេលសម្លាប់មូសចឹងមានដឹងថាយើងមានបាន ឬមិនមានអត់? យើងនឹងធ្វើការបកស្រាយតាមបែបសាសនា បុណ្យ និបាបឲ្យអ្នកបានដឹងពីរឿងនឹង។

មូសគឺជាសត្វល្អិតដែលមានជីវិតមួយប្រភេទដែលវាមានលក្ខណះងាយកើត អាយុខ្លី និងមានប្រព័ន្ធប្រាសាទមិនស្មុគស្មាញហើយគ្មានការឈឺចាប់ទេនៅពេលវាងាប់។ ដូចនេះទោះបីជាមូសត្រូវងាប់ដោយសារយើងទះវាក៏ដោយក៏វាមិនមែនជារឿងធំដុំដូចមនុស្សគិតដែរថាវាឈឺចាប់នោះទេ។

ពិតណាស់ការសម្លាប់សត្វមានជីវិតវាពិតជាខុសនឹងសិលព្រោះថាយើងបានបៀតបៀនជីវិតគេ។ ប៉ុន្តែគ្រាន់តែបាបដែលយើងបានសាងនោះជាបាប ខ្លាំង ឬតិចតែប៉ុននឹង។ ការសម្រាប់មូសវាមិនបាបខ្លាំងដូចជាយើងទៅសម្រាប់សត្វដទៃទៀតដូចជា គោ ក្របីអីនោះទេព្រោះថាសត្វទាំងនឹងវាមានអារម្មណ៌ឈឺចាប់ខ្លាំងដូចនេះផលនៃបាបក៏ខ្លាំងដូចគ្នាដែរ។

ទាក់ទងនឹងបុណ្យបាបគេនៅតែនិយាយថាបើសិនជាយើងទះមូសនោះដោយកំហឹងបាបនឹងទទួលបានធ្ងន់ដែរ។ ទំហំនៃកំហឹងរបស់យើងវាបានសបញ្ជាក់ថាយើងចង់សម្លាប់គេចឹងហើយទើបកម្មតបស្នងមកយើងវិញដូចគ្នាដែរ។ បើសិនជាយើងមិនសម្លាប់មូសដោយហឹង្សាទេតែដោយប្រើបញ្ញាវិញដូចជាការប្រើមុងការពារ ប្រើថ្នាំមូស ធូបមូសនោះវាបង្ហាញថាយើងគ្រាន់តែការពារខ្លួនយើងប៉ុននោះយើងមិនបានចងកម្មពៀរជាមួយវាទេ។

ដូចនេះសរុបមកការសម្លាប់មូសក៏មានបានដែរគ្រាន់បាបតិច តែបើយើងសម្លាប់ដោយកំហឹងគឺបាបច្រើន ហើយបើសម្លាប់ដោយប្រើបញ្ញាគឺមិនបាបទេព្រោះយើងគ្រាន់តែការពារខ្លួនយើងដោយមិនបានមានចេតនាសម្លាប់វានោះទេ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់