អត្ថប្រយោជន៌នៃផ្កាស្បៃរឿងក្នុងកសិកម្ម


ចុះផ្សាយ៖ ថ្ងៃទី ១០ មីនា ឆ្នាំ២០១៧ ម៉ោង ១១:៣៤នាទី

ផ្កាស្បៃរឿងអាចយកមកប្រើប្រាស់សម្រាប់ធ្វើថ្នាំពុលនៅក្នុងកសិកម្មបានព្រោះថាវាមានសារធាតុប្រឆាំងនឹងសត្វល្អិត ផ្កាស្បៃរឿងមានផ្ទុកសមាសធាតុឈ្មោះ Thiophenes ដែលអាចបញ្ចេញក្លិនបណ្ដេញសត្វល្អិត និងទាក់ទាញសត្វល្អិតមានប្រយោជន៍។

ផ្នែកប្រើប្រាស់៖

  • ផ្កា
  • ដើម

វិធីផ្សំ និង វិធីប្រើប្រាស់ថ្នាំ៖

  • បុកស្លឹក និង ផ្កាស្បៃរឿង 0.5 គីឡូក្រាម រួចដាក់ចូលក្នុងក្រឡ ឬ កែវ
  • ចាក់ទឹក ១ លីត្រចូល រួចរក្សាទុក ១ យប់ 
  • ច្រោះយកមេថ្នាំ មកលាយជាមួយទឹក ៣ លីត្រ
  • បន្ថែមទឹកសាប៊ូ ១៥ មីលីលីត្រ (សម្រាប់ទឹកលាយរួច ១លីត្រ) ចូលក្នុងថ្នាំរួចកូរឲ្យសព្វ
  • បាញ់ថ្នាំពុលលើរុក្ខជាតិ ដែលទទួលរងពីការបំផ្លាញដោយសត្វល្អិត

ប្រសិទ្ធភាពលើសត្វល្អិត៖

  • ចៃ
  • ដង្កូវបំផ្លាញកាហ្វេ

ប្រភពៈ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោង

Loading…


ចំណាត់ក្រុម៖
មតិយោបល់