តើហេតុអ្វីបានជាមនុស្សមើលឃើញខ្មោចពេលយប់? មានខ្មោចមែនឬ?


ចុះផ្សាយ៖ ថ្ងៃទី ១២ មីនា ឆ្នាំ២០១៧ ម៉ោង ០៨:៤១នាទី

បើនិយាយពីជំនឿរឿងខ្មោចនេះវិញយើងច្បាស់ជាថាវាពិតជាមានខ្មោចពិតមែន។ ពេលនេះយើងនឹងបកស្រាយនៅហេតុផលមួយចំនួនឲ្យឆ្លើយតបនឹងសំណួរដែរថា តើហេតុអ្វីបានជាមនុស្សមើលឃើញខ្មោចពេលយប់? មានខ្មោចមែនឬ?។ ការពិតភ្នែករបស់យើងគឺមានកោសិកាចំនួន ២គឺ កោសិការូបបំពង់ និងកោសិការូបសាជីដោយកោសិការនិមួយៗមាននាទីខុសៗគ្នា។

កោសិការូបបំពង់ជាកោសិកាដែលទទួលរូបភាពស ខ្មៅបានច្បាស់ពេលដែលមានពន្លឺព្រាលៗ រីឯកោសិការូបសាជីវាធ្វើការនៅពេលមានពន្លឺច្បាស់ដូចនេះវានឹងធ្វើឲ្យយើងទទួលបានរូបភាពច្បាស់ដែលមានពណ៌។ ដូចនេះនៅពេលដែលយើងស្លិតក្នុងទីដែលមានពន្លឺច្បាស់គឺពេលនោះកោសិការូបសាជីជាអ្នកធ្វើការ រីឯពេលដែលព្រលប់ ឬយប់គឺជាពេលដែលកោសិការូបបំពង់ជាអ្នកធ្វើការម្តងទៀតពេលយើងមើលឃើញតែរូបបែប ស​និងខ្មៅចឹង។

យើងពិតជាចាំបានថាមិនថាក្នុងរោងកុន ទូរទស្សន៍ទេខ្មោចតែងតែ ស ខ្មៅគ្មានពណ៌អីទេ ចឹងវាអាចបញ្ជាក់ថាមកពីពេលយប់ទើបភ្នែកមនុស្សយើងឃើញចឹងព្រោះដោយសារកោសិការូបបំពង់ និងមានចិត្តទន់ខ្សោយភ័យខ្លាចក៏ចាប់ផ្តើមស្រមៃថាជាខ្មោចតែម្តង។ យើងក៏អាចសរុបជារួមបានថាអ្នកដែលមានចិត្តទន់ខ្សោយ ឬពូកែស្រមៃច្បាស់ក្លាយជាមនុស្សដែលបានឃើញខ្មោចមុនគេមិនខាន់ ការពិតវាគ្មានខ្មោចទេ។

មនុស្សដែលបានស្លាប់ហើយគេនឹងបានទៅកើតនៅជាតិថ្មីហើយខូរក្បាលក៏នឹងរលួយបាត់ការចងចាំគ្រប់យ៉ាងអស់ដែរ។ ដូចនេះសូមអ្នកទាំងអស់គ្នាពិចារណានូវរឿងនេះដោយខ្លួនឯងថា អ្នកជឿ ថាមានខ្មោច ឬមិនមានដោយខ្លួនឯងចុះ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់