Graphic

ទំនៀមទំលាប់នៃការសង់ផ្ទះតាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ន


ចុះផ្សាយ៖ ថ្ងៃទី ១៤ មីនា ឆ្នាំ២០១៧ ម៉ោង ១១:០៦នាទី

ក្នុងការសាងសង់ផ្ទះខ្មែរបុរាណមិនមែនចេះតែនឹកឃើញហើយសង់នោះទេពោលគេគេមានទំនៀមនៃការសង់ផ្ទះតាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ន។ ការសាងសង់ផ្ទះគេមាន​តាមក្បួនច្បាប់សម័យបុរាណដោយគេត្រូវពិនិត្យមើលទៅលើលក្ខណៈមួយចំនួនដូចជា។

១. មើលសរសមិនល្អ

  • ឈឺសសរដែលគេកាប់រលំដូលទៅដកទាំងបណ្តូលផងគេហៅថា (ដកអណ្តាត)
  • សសរមានថ្នាំង​ ឬ ភ្នែកនៅគល់ ហើយឃើញមានភ្នែកថ្នាំងនៅក្បែរដី គេហៅថា (មាន់កកាយ)
  • សសរមានថ្នាំង​ ឬ ភ្នែកឡើងពីដី កំពស់មួយហត្ថ ហៅថា (ជ្រុកត្រដុស)
  • សសរដែលឈូសឃើញសំបក់នៅក្នងសាច់​ ហៅថា (ពាំសំបក)

ឯផ្នែកផ្សេងទៀតនៃផ្ទះមិនរើសទេ​ ធ្វើយ៉ាងមេច​ឲ្យល្មមអាចសង់ផ្ទះបាន ចាស់់ៗសំខាន់ពិនិត្យតែសសរទេ។
២. ​មើលថ្ងៃខែ សង់ផ្ទះ
ថ្ងៃខែដែលល្អសម្រាប់សងផ្ទះមាន៖ ខែពិសាខ ស្រាពណ៍ កក្តឹក មិគសិរ បុស្ស និងផល្គុណនឹងមាន មាសប្រាក់ទ្រព្យធន មានលាភមានជយ័​ សេរីសួស្តី យសសក្កិ ជោកជយ័ដូចសេចក្តីប្រាថ្នាថ្ងៃខែដែលមិនល្អមាន៖ ខែចេត្រ ជេស្ឋ អាសាធ ភទ្របទ អាស្សុជ និងមាឃនឹងមាន ទុក្ខសោកចង្រៃក្តៅក្រហាយ អន្តរាយមាសប្រាក់ខ្ចាត់ខ្ចាយ រលាយទ្រព្យធន​ ហិនហោច មានជំងឺ កើតជម្លោះទាស់ទែង

៣. របៀបប្រុងផ្ទះ​ និង សែនក្រុងពាលី
ដំបូងយើងប្រាប់ជាង ឲ្យយកសសរកន្លោងទាំងប៉ុន្មាននោះ ដាក់ផ្តេកនៅចំកណ្តាលសសរទាំងនោះខ្តស់បន្តិច បន្ទាប់មករៀប់ចំសែនក្រុងពាលី តាមរបៀ​បរបបអាចារ្យដែលបានចាត់ចែង៕

Loading…


ចំណាត់ក្រុម៖
មតិយោបល់