ប្រវត្តិរូបសង្ខេបរបស់តារាចម្រៀង កែវ សារ៉ាត់


ចុះផ្សាយ៖ ថ្ងៃទី ១៨ មីនា ឆ្នាំ២០១៧ ម៉ោង ១១:២៣នាទី

ពិតណាស់មានមនុស្ស​មិនតិចទេដែលបានស្គាល់លោកកែវ សារ៉ាត់គាត់គឺជាតារាចម្រៀងម្នាក់ដែលទទួលបានការគាំទ្រជាច្រើនពីប្រជាជនខ្មែរ ក៏ដូចជាអ្នកដែលចូលចិត្តស្តាប់ចម្រៀងបែបមនោសច្ចេតនាដែរ។ អ្នកទាំងអស់គ្នាតែងហៅលោកថា កែវ សារ៉ាត់តែតាមពិតឈ្មោះនឹងមិនមែនឈ្មោះពិតរបស់គាត់ទេឈ្មោះពិតនោះគឺ ឈុំ តេះ លោកបានកើត​នៅ​ភូមិ​វត្ត​កំផែង ស្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង ។ លោក​ជា​កូន​ទី​២ ក្នុង​ចំណោម​បង​ប្អូន​៧​នាក់ ដែល​មាន​ឳពុក​ឈ្មោះ យ៉ត ឈុំ និង ម្ដាយ​ឈ្មោះ គ្រិត សារ៉ាន់ ដែល​ពួក​គាត់​ទាំង​ពីរ​បានស្លាប់​នៅ​ក្នុង​ឆ្នាំ​១៩៧៧ ។

ក្រោយ​មក​លោក​កែវ​ សារ៉ាត់​បាន​រត់​ចូល​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នា​ទឹក​ដី​ថៃ ។ លោក​កែវ​ សារ៉ាត់​បាន​រួម​រស់​ជា​មួយ​នារី​​ម្នាក់​​ហើយ​បាន​កូន​មួយ បន្ទាប់​មក​នារី​នោះ​ក៏​នាំ​កូន​រត់​ចោល​លោក​បាត់​ទៅ ។ ក្រោយ​មក​លោក​ក៏​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​នារី​ម្នាក់​ទៀត​ឈ្មោះ​ ចន្ធូរ​ហើយ​បាន​នាំ​គ្នា​ភៀស​ខ្លួន​​ពី​ជំរុំ​នោះ​ទៅ​នៅ​អាមេរិច ។ ឆ្នាំ​១៩៨៥ លោក​ចាប់​ផ្ដើម​ច្រៀង​ដើម្បី​យក​ប្រាក់​មក​ទ្រទ្រង់​គ្រួសារ ។

លោក​បាន​ច្រៀង​ថត​កាសែត​ឲ្យ​ផលិត​កម្ម មយូរា បាន​ប្រ​ហែល​ជា ៤០ ទៅ​៥០​បទ ហើយ​ក៏​បាន​ងាក​មក​និពន្ធ​ចំរៀង​ និង​បង្កើត​ផលិត​កម្ម​ខ្លួន​ឯង​នៅ​ក្នុង​ឆ្នាំ​១៩៨៨ ដោយ​ដាក់​ឈ្មោះ​ថា ជួង​មាស និង ចាប​មាស ។ បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​លោក​មាន​ឈ្មោះ​ល្បី​គ្រប់​ទិស​ទី គឺ​បទ ស្រណោះ​ដី​ខ្មែរ, ពិសាខ​ដើម​ឆ្នាំ​ ជាដើម ។ លោក​កែវ​ សារ៉ាត់​ទទួល​មរណភាព​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ឡុង​ប៊ិច, សហរដ្ឋ​អាមេរិច ដោយ​រោគ​ថ្លើម​ប្រភេទ B។

ឯកសារយោង៖ វិគីភីឌា

Loading…


ចំណាត់ក្រុម៖
មតិយោបល់