ការពារ​អ្នក​ពី​ជំងឺ​បេះដូងជាមួយអាហារចំនួន ១០មុខ


ចុះផ្សាយ៖ ថ្ងៃទី ២៧ មីនា ឆ្នាំ២០១៧ ម៉ោង ០៩:១៦នាទី

នៅក្នុង​ជីវិត​ប្រចាំថ្ងៃ យើង​ពឹង​អាស្រ័យ​លើ​ទឹក​ផ្លែឈើ ។ ភេសជ្ជៈ​កម្ចាត់​ជាតិពុល​ជាច្រើន​អាច​ជួយ​សម្អាត​ប្រព័ន្ធ​រាងកាយ​ឱ្យ​ដំណើរការ​បាន​ស្រួល។ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ យើង​ភ្លេច​គិត​ដល់​អាហារ​ធម្មជាតិ​ជាច្រើន​ដែល​ក៏​មាន​ប្រសិទ្ធិភាព​ដូច​ផលិតផល​កែច្នៃ​ដែរ។

ខាងក្រោម​នេះ​ប្រភេទ​អាហារ ១០ មុខ​មាន​សមត្ថភាព​រំលាយ​ខ្លាញ់​ក្នុង​សរសៃ​ឈាម ការពារ​អ្នក​ពី​ជំងឺ​បេះដូង ៖

  • ទំពាំង៖ វា​ជា​អាហារ​ជួយ​បន្ថយ​សម្ពាធ​ឈាម និង​ការពារ​កំណើត​ដុំឈាម​ដែល​បង្ក​ជា​ជំងឺ​សរសៃ​ឈាម​បេះដូង។
  • ផ្លែប័រ៖ ការទទួលទាន​ផ្លែប័រ​ជាប្រចាំ​អាច​ជួយ​កាត់បន្ថយ​ជាតិ​កូឡេស្តេរ៉ុល​ក្នុង​ឈាម។
  • ផ្កា​ខាត់ណា៖ ផ្កា​ខាត់ណា​សម្បូរ​ទៅដោយ​វីតាមីន K និង​ជាតិ​សរសៃ​អាច​ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​កូឡេស្តេរ៉ុល និង​សម្ពាធ​ឈាម។
  • រមៀត៖ ការទទួលទាន​រមៀត​ឱ្យ​បាន​ទៀងទាត់​នឹង​ជួយ​កាត់បន្ថយ​ពី​បញ្ហា​ខូច​សរសៃ​ឈាម។
  • ផ្លែ​ទទឹម៖ ផ្លែ​ទទឹម​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ការពារ​ពី​កំហូច​ភ្នាស​សរសៃ​ឈាម។
  • ផ្លែ​ទម្លាប់៖ ផ្លែ​ទម្លាប់​ក៏​សម្បូរ​ទៅដោយ​ជាតិសរសៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​សម្អាត​សរសៃ​ឈាម។
  • តែ​បៃតង៖ ការទទួលទាន​តែ​បៃតង ១ ពែង​ជារៀងរាល់​ថ្ងៃ​អាច​ជួយ​កាត់បន្ថយ​ពី​បញ្ហា​ស្ទះ​សរសៃ​ឈាម។
  • ដើម​យីហ៊ុប៖ ដើម​យីហ៊ុប​ជួយ​កាត់បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ក្នុង​ខ្លួន។
  • សារ៉ាយ​សមុទ្រ៖ សារ៉ាយ​សមុទ្រ​ជួយ​រក្សា​កម្រិត​លីពីត​ក្នុង​ឈាម។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់