Graphic

មើលចរិកលក្ខណៈ​របស់​មនុស្សតាមរយៈឥរិយាបថនៃ​ការអង្គុយ​


ចុះផ្សាយ៖ ថ្ងៃទី ២៧ មីនា ឆ្នាំ២០១៧ ម៉ោង ០៩:២៤នាទី

នៅក្នុង​ឥរិយាបថ​នៃ​ការអង្គុយ​អាច​ប្រាប់​បាន​ច្រើន​ពី​ចរិកលក្ខណៈ​របស់​អ្នក ហើយ​វា​ត្រូវបាន​រកឃើញ​ដោយ​អ្នក​ចិត្តសាស្ត្រ ដែល​កំពុង​សិក្សា​ពី​ភាសា​កាយវិការ។ ស្វែងរក​រូប​មួយ​ណា​ជា​ឥរិយាបថ​ការអង្គុយ​របស់​អ្នក រួច​អាន​អត្ថន័យ​របស់​វា​ដូច​ខាងក្រោម៖

ឥរិយាបថ​នៃ​ការអង្គុយ​លេខ ១

មនុស្ស​ដែល​អង្គុយ​បែប​នេះ ចូលចិត្ត​ដឹកនាំ​ខ្លួនឯង​ទៅ​តាម​វិន័យ។ ទង្វើ​បែប​នេះ ជា​រឿង​មួយ​ល្អ តែ​ពេល​ខ្លះ​ក៏​មិន​ល្អ​ដែរ។ ពួកគេ​ជា​មនុស្ស​ពូកែ​ខាង​ទំនាក់ទំនង និង​មិនមែន​ជា​មនុស្ស​ប៉ិន​ធុញទ្រាន់​ឡើយ។ ពួកគេ​អាច​គ្រប់គ្រង​ស្ថានភាព​ផ្សេងៗ​បាន​យ៉ាងងាយ ហើយ​ជា​មនុស្ស​មាន​គំនិត​ច្នៃប្រឌិត ប៉ុន្តែ​ចូលចិត្ត​លេង​ដូច​ក្មេង និង​ជួនកាល គេ​ជា​មនុស្ស​គួរឱ្យ​ទាក់ទាញ។ ពួកគេ​តែងតែ​សោកស្តាយ​នូវ​អ្វី​ដែល​គេ​បាន​និយាយ។

ឥរិយាបថ​នៃ​ការអង្គុយ​លេខ ២

មនុស្ស​ប្រភេទ​ទាំងនេះ​មាន​ក្តីស្រម៉ៃ​ល្អៗ​ច្រើន។ ពួកគេ​តែងតែ​មាន​គំនិត​អ្វីមួយ​ថ្មី និង​អស្ចារ្យ។ ពួកគេ​ចង់​ជួប​មិត្តភក្តិ​ថ្មីៗ និង​ចង់​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក។ ជារៀងរាល់​ថ្ងៃ​ចន្ទ ឬ​ឆ្នាំ​ថ្មី ពួកគេ​មាន​ដំណើរ​ជីវិត​ថ្មី និង​អាច​ផ្លាស់ប្តូរ​ទីក្រុង រដ្ឋ រូបរាង មុខជំនួញ ហើយ​សូម្បីតែ​គូស្នេហ៍ ក្នុង​រយៈពេល​ខ្លី​បំផុត។

ឥរិយាបថ​នៃ​ការអង្គុយ​លេខ ៣

ពួកគេ​ចង់​ក្លាយ​ជា​មនុស្ស​ស្រណុក។ ពួកគេ​មិន​ចូលចិត្ត​ដើរ​ផ្សារ ឬ​ទិញ​សម្លៀកបំពាក់​ច្រើន​ទេ ប៉ុន្តែ​ចូលចិត្ត​ប្រើ​ក្រែម​ល្អៗ និង​ទឹកអប់។ នៅពេល​ស្លៀកពាក់​ខោ​អាវ ពួកគេ​តែងតែ​ជ្រើសរើស​ច្រើន និង​បង្ក​ភាពស្មុគស្មាញ​ដល់​ខ្លួនឯង។ មនុស្ស​ទាំងនេះ​មាន​បញ្ហា​ការតាំងចិត្ត​មិន​បាន​យូរ ហើយ​ពួកគេ​ឆាប់​នឹង​មួម៉ៅ។

ឥរិយាបថ​នៃ​ការអង្គុយ​លេខ ៤

មនុស្ស​ទាំងនេះ​តែងតែ​គោរព​ពេល​វេលា មក​មិន​ដែល​យឺត ហើយ​ស្អប់​ការរង់ចាំ​អ្នក​ផ្សេង។ ពួកគេ​ពិតជា​មនុស្ស​មាន​ហេតុផល និង​ឆ្លាត​វៃ។ ពួកគេ​ជា​មនុស្ស​ចិត្ត​ទូលាយ តែងតែ​និយាយ​អ្វី​ផ្ទាល់​នៅ​ចំពោះ​មុខ។

ឥរិយាបថ​នៃ​ការអង្គុយ​លេខ ៥

ដំបូង​ឡើយ មនុស្ស​ទាំងនេះ​ចង់​បង្កើន​ចំណេះ​ដឹង និង​មុខរបរ​ជា​មុនសិន មុន​នឹង​បង្កើត​គ្រួសារ។ ពួកគេ​ជា​មនុស្ស​តស៊ូ តែ​ពេល​ខ្លះ អាច​ធ្វើឱ្យ​ពួកគេ​ចចេស​រឹងរូស​ដែរ។ មនុស្ស​ទាំងនេះ​មាន​មហិច្ចតា និង​ចង់​ទៅ​គ្រប់​ទីកន្លែង​ទាំងអស់​ដែល​មាន​ក្នុង​ក្តីសុបិន្ត​របស់​ពួកគេ។ ពួកគេ​តែងតែ​ចង់​ស្អាត​ពេល​ចេញ​ទៅក្នុង​សង្គម ប៉ុន្តែ​នៅតែ​ជា​មនុស្ស​មាន​ការធ្វេសប្រហែល​បន្តិច៕

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់