Graphic

ប្រវត្តិសង្ខេប និងឈ្មោះដើមរបស់លោកស្រី រស់ សិរីសុទ្ធា


ចុះផ្សាយ៖ ថ្ងៃទី ២៩ មីនា ឆ្នាំ២០១៧ ម៉ោង ១០:១៩នាទី

មានប្រជាជនកម្ពុជាច្រើនណាស់ដែលបានស្គាល់លោកស្រី រស់ សិរីសុទ្ធាតាមរយៈចម្រៀងដែលលោកស្រីបានច្រៀង។ លោកស្រីមានទីកន្លែងកំនើតស្ថិតនៅ ភូមិដំណាក់ហ្លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបងហើយលោកស្រីក៏ធ្លាប់ជាសិស្សនៅអនុវិទ្យាល័យនារី នេតយ៉ង់ បាត់ដំបងផងដែរ។

លោកស្រី រស់ សិរីសុទ្ធាបានកើតនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៤៦ ហើយបានទទួលមរណៈភាពនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៧។ លោកស្រីមានអាជិពជាអ្នកចម្រៀង និងជាអ្នកសរសេរបទចម្រៀងហើយតន្ត្រីដែលគាត់តែងតែសរសេរ និងច្រៀងនោះគឺបែបប្រជាប្រិយ និងមនោសញ្ចេតនា។ លោកស្រីបានចាប់ផ្តើមអាជិពរបស់ខ្លួនតាំងពីឆ្នាំ ១៩៦៥  ដល់ឆ្នាំ១៩៧៧ផងដែរ។

អ្នកទាំងអស់គ្នាប្រហែលមិនបានដឹងទេថាឈ្មោះ​ រស់ សិរីសុទ្ធាគឺមិនមែនឈ្មោះដើមរបស់គាត់ទេឈ្មោះដើមរបស់គាត់គឺ រស់ សុទ្ធា និងឈ្មោះ​​ក្រៅ រៃ។ ​ ឈ្មោះ សិរី ទើប​ជា​ឈ្មោះ​កណ្តាលថែម​តាម​ក្រោយក្រោយ​ពី​ឈប់​រៀនហើយ​ទៅ​ចាប់​អាជីព​ជា​អ្នក​ចម្រៀង។ ដូច្នេះពលរដ្ឋ​ខ្មែរ​ជា​ទូទៅតែងស្គាល់នឹងហៅលោក​អ្នក​ស្រី​ថា រស់ សិរីសុទ្ធា។ ប៉ុន្តែភាគ​ច្រើន​សរសេរ​ច្រឡំទៅ​ជា រស់ សេរីសុទ្ធា ទៅ​វិញ។

ប្រភពរូប៖ khmerkromngo

ហេតុ​អ្វីបានជាលោកស្រី រស់ សុទ្ធា មាន​ឈ្មោះ​ថា រស់ សិរីសុទ្ធាយើងនឹងសរសេររៀបរាប់នូវអត្ថបទក្រោយទៀត

​ឯកសារយោង៖  ប្រវត្តិជីវិតសិល្បករខ្មែរ ដោយ​លោក នួន សុភក្ត្រ បុគ្គលិកស្ថានីយ៍វិទ្យុជាតិ

Loading…


ចំណាត់ក្រុម៖
មតិយោបល់