Active Sport

វិធី​ងាយៗដើម្បីកម្ចាត់មូស ​និង​សត្វល្អិត​


ចុះផ្សាយ៖ ថ្ងៃទី ៣១ មីនា ឆ្នាំ២០១៧ ម៉ោង ១៧:១១នាទី

រដូវភ្លៀង​ជិត​មកដល់​ហើយ តើអ្នក​​មានវិធីអ្វី​ដើម្បី​ជាការ​កម្ចាត់​សត្វមូស ព្រមទាំង​សត្វល្អិត​មួយចំនួន​ដែល​កើនឡើង​ក្នុងផ្ទះ​របស់អ្នក​ដែរឬទេ? សម្រាប់រឿង​មួយនេះ​អ្នក​មិនអាច​មិន​អើពើ​វាបាន​ឡើយ ព្រោះ​នៅពេល​ដែលសត្វ​ទាំងនោះ​ទិចឬ​ខាំ វាអាច​ធ្វើឱ្យ​សមាជិក​ណាម្នាក់​ក្នុង​គ្រួសារ​របស់អ្នក​ឈឺបាន។

បើទោះ​បីជា​មានថ្នាំ​បាញ់​សម្លាប់​សត្វល្អិត​អាច​កម្ចាត់​បាន​ក៏ពិតមែន ប៉ុន្តែអ្នក​ដឹងទេថា សារជាតិ​គីមី​ដែលមាន​នៅក្នុង​ថ្នាំ​ទាំងនោះ វាអាច​នឹង​ធ្វើឱ្យ​មានផល​ប៉ះពាល់​ទៅដល់​សុខភាព​របស់អ្នក​បាន, ប្រសិនបើ​អ្នក​ប្រើប្រាស់​វា​ច្រើនដង​និង​លើស​កម្រិត ជាពិសេស​សម្រាប់​កុមារ។ ផលប៉ះពាល់​ទាំងនោះ​មាន​ដូចជា ការ​រលាកស្បែក ប្រតិកម្ម​អាឡែកស៊ី និង​អាចជា​ការ​ប៉ះពាល់​ទៅដល់​ប្រព័ន្ធប្រសាទ​របស់អ្នកជាដើម។ ក៏ប៉ុន្តែ​ក្នុងពេលនេះ​អ្នកអាច​កម្ចាត់​សត្វ​ទាំងអស់នេះ​បាន​យ៉ាងល្អ ​និងគ្មាន​ផល​ប៉ះពាល់​អ្វីទាំងអស់ ​ជាមួយ​នឹង​វិធីសាស្ត្រ​ធម្មជាតិ​ខាងក្រោមនេះ។ វាមាន​ប្រសិទ្ធភាព​ក្នុងការ​បណ្តេញ​មូស​និងសត្វ​ល្អិតចង្រៃ ចេញពី​ផ្ទះ​របស់អ្នក​បានយ៉ាង​ងាយស្រួល​តាមរយៈ​ក្លិន​របស់វា។

គ្រឿងផ្សំ៖

  • ក្រូចឆ្មាស្រស់ ១ចំណិត
  • ផ្លែក្រូច ១ចំណិត
  • ផ្ការ៉ូមានី ៤ដើម
  • ប្រេងខ្យល់ ១០ដំណក់
  • ប្រេងស្លឹកគ្រៃ ១០ដំណក់

ការណែនាំ៖

ជំហាន​ដំបូង​អ្នកត្រូវ​ដាក់ ក្រូចឆ្មា ផ្លែក្រូច និង​ផ្ការ៉ូមានី ចូលទៅ​ក្នុង​កូនកែវ​មួយ, រួចបន្ថែម​ប្រេងធម្មជាតិ​ទាំងអស់​នោះចូល ហើយអ្នក​ក៏អាច​បន្ថែម​ទឹកធម្មតា​មួយចំនួន​ចូល​បាន​ផងដែរ​ប្រសិនបើ​ចាំបាច់។ សូម​ធ្វើការ​កូរវា​ថ្នមៗ ដើម្បីឱ្យ​ទឹកនិង​ប្រេង​ធម្មជាតិ​ទាំងនោះ​រលាយ​ចូលគ្នា​បានល្អ។ ដើម្បី​ឱ្យក្លិន​មួយនេះ​សាយភាយ​បានល្អ អ្នកអាច​ប្រើក្រមួន​មកដុត​ពីលើ​ប្រេង​មួយនេះ​បាន។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់