វិធី និងឱសថ​សម្រាប់ព្យាបាលជម្ងឺ​ឆ្កួតជ្រូក​


ចុះផ្សាយ៖ ថ្ងៃទី ០៣ មេសា ឆ្នាំ២០១៧ ម៉ោង ១០:០១នាទី

ជម្ងឺ​ឆ្កួតជ្រូក​គឺជា​ប្រភេទ​ជម្ងឺ​ប្រព័ន្ធ​ប្រសាទ​មួយ ដែល​កើតឡើង​នៅក្នុង​ខួរក្បាល​របស់អ្នក​ជម្ងឺ វាអាច​បង្កឱ្យ​អ្នកជម្ងឺ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​បាន ប្រសិនបើ​អ្នកអូស​បន្លាយវា​រយៈពេល​យូ។ ណឺរ៉ូន​ផ្តល់​ដំណឹង​របស់អ្នក​ជម្ងឺធ្វើការ​ផ្ញើសារ​និង​បំពេញ​មុខងារ​មិនបាន​ល្អ ជាហេតុ​ធ្វើឱ្យ​អ្នកជម្ងឺ​មាន​អាការៈ​ប្រកាច់​ដោយមិន​ដឹងពី​មូលហេតុ, មានការ​ប្រែប្រួល​សតិ​អារម្មណ៍ ការ​ប្រព្រឹត្ត​នៃ​រាងកាយ​មានការ​យឺតយ៉ាវ បាត់បង់​ការ​យល់ដឹង និងការ​សន្លប់​ជាដើម។

រោគសញ្ញា​ទូទៅ​នៃមេរោគ​មួយនេះ​មាន​ដូចជា សាច់ដុំ​ចាប់ផ្តើម​រឹង បត់ជើង​មិនដង​ខ្លួន ក្អួតចង្អោរ បាត់បង់​ស្មារតី ហៀរ​ទឹកមាត់ ខ្វះជាតិទឹក ឆាប់មាន​ការរំជួល​អារម្មណ៍ ក្លាហ៊ាន​នឹង​ការកាន់​អាវុធ បាត់បង់​ការ​ចងចាំ គេង​មិនលក់។ ទោះបី​ជាជម្ងឺ​មួយនេះ​មានអាការៈ​ពិបាក​ក្នុងការ​ព្យាបាល​បន្តិច ក៏ប៉ុន្តែ​វា​ក៏មាន​វិធី​ក្នុង​ការ​ការពារ​និង​ព្យាបាល​បាន ជាមួយ​នឹង​គ្រឿងផ្សំ​ធម្មជាតិ​នៅក្នុង​គេហដ្ឋាន​របស់អ្នក​ស្រាប់។ អ្នកអាច​សាកល្បង​ការព្យាបាល​មួយនេះ​បាន ជាមួយ​នឹង​ការណែនាំ​ខាងក្រោម។

ទឹកដូង៖ ទឹកដូង​គឺមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ព្យាបាល​បញ្ហា​ខ្វះជាតិទឹក ដែល​រងសម្ពាធ​ពីជម្ងឺ​មួយនេះ ព្រោះការ​ទទួលទាន​ទឹកដូង​អាចជួយ​ផ្តល់នូវ​ជាតិទឹក​គ្រប់គ្រាន់​ដល់​រាងកាយ​របស់អ្នក ក្នុងការ​បំពេញ​មុខងារ​និង​រាងកាយ​បាន​យ៉ាង​រលូន។

អំបិលសម្ល៖ នៅក្នុង​អំបិល​សម្ល​សម្បូរ​ទៅដោយ​សារជាតិ​ម៉ាញ៉េស្យូម ដែលអាច​ជួយ​សម្រួល​ដល់​ដំណើរការ និង​ការ​បញ្ជា​របស់​ខួរក្បាល សម្រាប់​ជន​ដែល​មានជម្ងឺ។ ក៏​ដូចគ្នា​នេះ​ផងដែរ សារជាតិ​ម៉ាញ៉េស្យូម​ទាំងនោះ អាចកាត់​បន្ថយ​ហានិភ័យ​របស់​អាការៈ​ប្រកាច់​ដោយសារ​ជម្ងឺ​ឆ្កួតជ្រូក​បាន។

ទឹកឃ្លោក៖ ភេសជ្ជៈ​មួយនេះ​បានមក​ពីការ​ដុតកម្លោច​ផ្លែឃ្លោក ឱ្យឆ្អិន​រួចយក​ទៅរម្ងាស់​វា​ជា​មួយនឹង​ទឹកធម្មតា​ រហូតដល់​ពុះ រួចលាយ​វា​ជាមួយ​នឹង​ម្សៅ​ឈើឯម។ ភេសជ្ជៈ​មួយ​ប្រភេទនេះ​មាន​អនុភាព​ខ្ពស់​ក្នុងការ ព្យាបាល​ជម្ងឺ​ឆ្កួតជ្រូក​បាន ដោយ​ទទួលទាន​វា១កែវ​ជា​រៀងរាល់ថ្ងៃ។

ទឹកដោះគោ៖ សារជាតិ​កាល់ស្យូម​និង​អេឡិចត្រូលីត​ដែលមាន​នៅក្នុង​ទឹកដោះគោ គឺជា​សារជាតិ​ដ៏សំខាន់​ក្នុងការ ​មើលថែរ​ក៏ដូចជា​គ្រប់គ្រង​ដំណើរ​ការ​របស់​សាច់ដុំ ចរន្ត​របស់​សរសៃប្រសាទ និងការ​បង្កក​របស់​ចរន្តឈាម​ពេល​មានរបួស។ ទឹកដោះគោ​គឺ​សម្បូរ​ទៅដោយ​សារជាតិ​កាល់ស្យូម ដូចនេះ​អ្នក​គួរតែ​ញ៉ាំវា​ឱ្យបាន​១កែវ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​សុខភាព​រឹងមាំ។

តែខ្ទឹមស៖ ខ្ទឹមស​គឺជា​ឱសថ​បង្ការ​និង​ព្យាបាល​បញ្ហា​សុខភាព​មួយចំនួន ក្នុងនោះ​ក៏មាន​ជម្ងឺ​ឆ្កួតជ្រូក​ដែរ ប៉ុន្តែ​សម្រាប់​តែអាការៈ​មួយចំនួន​តែប៉ុណ្ណោះ។ សម្រាប់​ការ​ព្យាបាល​មួយនេះ​អ្នកត្រូវ ដាំ​ទឹកធម្មតា​លាយ​ជាមួយនឹង​ទឹកដោះគោ​ឱ្យពុះ​ជា​មុនសិន បន្ទាប់មក​សូម​បន្ថែម​ខ្ទឹមស​ដែលបក​និង​ចិញ្ច្រាំ​រួច​ចូល​ទៅក្នុង​ទឹក​មួយនេះ ក្នុង​បរិមាណ​សមស្រប​ណាមួយ​ដែលអ្នក​គិតថា​អាច​ទទួលទាន​បាន។ សូម​ញ៉ាំ​ភេសជ្ជៈ​មួយនេះ ១កែវ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ព្យាបាល​អាការៈ​ប្រកាច់ ដែល​បណ្តាល​មកពី​ជម្ងឺ​ឆ្កួតជ្រូក។

ទឹកផ្លែឈើស្រស់ៗ៖ នៅពេល​ដែល​កម្រិត​សូដ្យូម​ក្នុងរាងកាយ​របស់អ្នក​ជម្ងឺ​មានការ​ថយចុះ វាបាន​ធ្វើឱ្យ​កោសិកា​ក្នុង​ខួរក្បាល​មួយ​ចំនួន​ធ្វើការ​ទាញយក​នូវ​ចលនា​ប្រកាច់ ហើយវា​នឹងបង្ហាញ​ប្រតិកម្ម​មួយនេះ​ចេញមក​ក្រៅ​ភ្លាមៗ។ ការញ៉ាំ​ទឹកផ្លែឈើស្រស់ អាចផ្តល់​ឱ្យអ្នក​នូវ​សារជាតិ​សូដ្យូម បាន​គ្រប់គ្រាន់​ទៅដល់​រាងកាយ និងជួយ​ដល់ការ​កាត់បន្ថយ​ការ​ប្រកាច់។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់