Active Sport

ជួបគ្នាជាថ្មីជាមួយព្រឹត្តិការណ៍ ​“បារខែមកំពង់ចាម” ឆ្នាំ២០១៧


ចុះផ្សាយ៖ ថ្ងៃទី ២២ មេសា ឆ្នាំ២០១៧ ម៉ោង ១០:៤២នាទី

“បារខែមកំពង់ចាម” ព្រឹត្តិការណ៍ចែករំលែកចំណេះដើម្បីលើកកម្ពស់វិស័យ ទេសចរណ៍ បដិសណ្ឋារកិច្ច និងបច្ចេកវិទ្យា។ កម្មវិធីនេះបានរៀបចំជារៀងរាល់ឆ្នាំ នៅរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ ដោយឡែក បារខែមកំពង់ចាម បានធ្វើលើកដំបូងក្នុងឆ្នាំ ២០១៣ មកផងដែរ។

បារខែមកំពង់ចាមឆ្នាំ២០១៧នេះនឹងធ្វើនៅថ្ងៃទី ៦ – ៧ ខែឧសភាដោយបានប្រមូលផ្ដុំការជួបជុំ សហគ្រិនវ័យក្មេង អ្នកជំនាញខាងអាជីវកម្ម អ្នកជំនាញបច្ចេកវិទ្យា សាស្ត្រាចារ្យ និងនិស្សិត ដើម្បីចែករំលែក ចំណេះដឹងនិងបទពិសោធន៍ ក្នុងវិស័យបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ ព្រមទាំងមានការតាំងបង្ហាញ ផលិតផល អាជីវកម្ម សេវាកម្ម ផងដែរ។

ក្រោមប្រធានបទ សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ

ទីកន្លែង៖ សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តកំពង់ចាម
ចុះឈ្មោះ https://barcampkc17.eventbrite.com
ព័ត៌មានលម្អិត :
លេខទូរស័ព្ទ: ០១០ ៣០ ៧៥ ៧៥
អ៊ីម៉ែល: info@barcampcambodia.org
ចូលរួមដោយសេរី ឥតគិតថ្លៃ – It’s FREE

Loading…


ចំណាត់ក្រុម៖
មតិយោបល់