ទំនៀមខ្មែរបុរាណពិធីរៀបព្រះពិស្ណុការ ឬពឹសការគ្រូដើម


ចុះផ្សាយ៖ ថ្ងៃទី ២៧ មេសា ឆ្នាំ២០១៧ ម៉ោង ១២:៣២នាទី

ពិស្ណុការ ជាពាក្យដែលបានប្រែមកពីបាលីថាៈ វិស្សកម្ម, សំ. វិឝ្វកម៌ន៑ គឺជានាមនៃទេវតា ដែលមានចំណេះខាងការជាង ជាអ្នកសម្រេចកិច្ចការឲ្យព្រះ​ឥន្ទ ដែលយើងធ្លាប់ហៅថា ព្រះវិស្សកម្មទេវបុត្រ​។ ជាងបុរាណមានជំនឿថា ទេវតានោះជាគ្រូធំលើជាងទាំងឡាយ​​ ។ ព្រោះហេតុនោះហើយបានជាគេហៅរណ្តប់ថាជា ទ្រនឹបជាង ឬ ទ្រនឹប (រៀបព្រះពិស្ណុការ) ឯពាក្យសាមញ្ញថា រៀបពឹសការ

តទៅនេះយើងនឹងរៀបរាប់ត្រួសៗ អំពីពិធីដែលមានតៗ ពីបុរាណមក ក្នុងការរៀបព្រះពិស្ណុការ ។កាលបើសង់ផ្ទះ គប្បីរៀបគ្រឿងពលិការ ដូចខាងក្រោម៖

  • រានទេវតា ៣​ថ្នាក់មួយ បាយសីប៉ាក់ឆាប ស្លាធរ័ ១គូ ជម ១គូ ទឹកអប់ ១គូ ទៀន ៥​ ផ្កា ៥ លាជ ៥​ សំពត់ស នឹងក្រដាស់មាសក្រដាសប្រាក់។
  • សំពត់ជាតី មួយហត្ថបួនជ្រុង គូរជាយន្តក្បាល ៤ គូររួចយន្តនោះយកទៅបិទជាប់ទៅនឹងមេដំបូល​ ។ ចំនុចកត់សម្គាល់ សំពត់យន្តនេះខ្លះគេហៅថា សំពត់ព្រះភូមិ ឬ សំពត់ពិស្ណុការ

ការរៀបពិស្ណុការគ្រូដើមនេះ ដើម្បីបញ្ជៀសគ្រោះថ្នាក់ផ្សេងៗ ដូចច្នេះពេលប្រមូលសំភារះជាងសព្វហើយ ត្រូវរៀបចំពីធី ។

ឯកសារយោង៖ លំអានទំនៀមខ្មែរបុរាណ

Loading…


ចំណាត់ក្រុម៖
មតិយោបល់