ដំណើររឿងក្នុងអតីតជាតិទាំង១០របស់ព្រះពុទ្ធអង្គ


ចុះផ្សាយ៖ ថ្ងៃទី ២១ មីនា ឆ្នាំ២០១២ ម៉ោង ២០:២១នាទី

“ទសជាតក៍”មានន័យថាដំណើររឿងក្នុងអតីតជាតិទាំង១០របស់ព្រះពុទ្ធអង្គកាលនៅជាព្រះពោធិសត្វ។ ពាក្យកាត់បានដល់”តេជសុ នេមភូចនាវិវេ”។ ជាតិទាំង១០ និងបារមីនោះមានដូចតទៅ៖

  • តេមិយជាតក(តេ)បំពេញនេក្ខកម្មបារមីគុណជាតិល្អ (ការសាងផ្នួស)។
  • មហាជនកជាតក (ជ)បំពេញវីរិយបារមីគុណជាតិល្អ (ការព្យាយាម)។
  • សុវណ្ណសាមជាតក (សុ)បំពេញមេត្តាបារមីគុណជាតិល្អ (ការស្រលាញ់)។
  • នេមិរាជជាតក (នេ)បំពេញអធិដ្ឋានគុណជាតិល្អគឺ (ការតាំងចិត្ត)។
  • មហោសថជាតក (ម)បំពេញបញ្ញាបារមីគុណជាតិល្អ (បញ្ញា)។
  • ភូរទជាតក (ភូ)បំពេញសីលបារមីគុណជាតិល្អ (ការសង្រួមសេចក្តីល្អ)។
  • ចន្ទកុមារជាតក (ច)បំពេញខន្តីបារមីគុណជាតិល្អ (ការអត់ធ្មត់)។
  • នារទជាតក (ន)បំពេញឧបេក្ខាបារមីគុណជាតិល្អ (ការតាំងចិត្តជាកណ្តាល)។
  • វិធូរបណ្ឌិត (វិ) បំពេញសច្ចបារមីគុណជាតិល្អ (ការនិយាយពាក្យពិត)។
  • វេស្សន្តរជាតក (វេ) បំពេញទានបារមីគុណជាតិល្អ (ការឱយ)។

Loading…


ចំណាត់ក្រុម៖
មតិយោបល់