Active Sport

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍


ចុះផ្សាយ៖ ថ្ងៃទី ១២ កុម្ភៈ ឆ្នាំ២០១២ ម៉ោង ១១:៤៨នាទី

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ជាភាសាអង់គ្លេស Association of Southeast Asian Nations) ដែលហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការនយោបាយ និងសេដ្ឋកិច្ចមួយនៃបណ្តាប្រទេសដែលស្ថិតនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ។ អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ ១៩៦៧

អាស៊ានបង្កើតឡើងដោយរដ្ឋចំនួនប្រាំដែលមានដូចជា៖

  • ហ្វីលីពីន
  • ឥណ្ឌូនេស៊ី
  • ម៉ាឡេស៊ី
  • សឹង្ហបុរី
  • ថៃឡងដ៍

ប្រទេសចូលជាសមាជិកបន្ទាប់មានដូចជា៖

  • ប្រទេសប្រ៊ុយណេ សមាជិកទី៦ ចូលថ្ងៃទី ០៨ មករា ឆ្នាំ ១៩៨៤
  • ប្រទេសវៀតណាម ជាសមាជិកទី៧ ចូលថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ១៩៩៥
  • ប្រទេសឡាវ ជាសមាជិកទី៨ ចូលថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៩៩៧
  • ប្រទេសមីយ៉ាន់ម៉ា ជាសមាជិកទី៩ ចូលនៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៩៩៧
  • ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកទី១០ ចូលនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩

អាស៊ានបានចេញគោលការណ៍ជាច្រើនបន្ទាប់ពីឆ្នាំ១៩៦៧ដូចជា៖

  • ការបង្កើតតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹតភាព
  • ការបង្កើតសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ
  • ការបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន
  • ការបង្កើតវេទិកាតំបន់អាស៊ាន

Loading…


ចំណាត់ក្រុម៖
មតិយោបល់