វិធីងាយៗរក្សា​រាង​ឲ្យស្លីមដោយ​មិន​ចាំបាច់​ត្រូវ​បង្អត់​អាហារ


ចុះផ្សាយ៖ ថ្ងៃទី ១៩ ឧសភា ឆ្នាំ២០១៧ ម៉ោង ១០:៤៤នាទី

មនុស្សស្រី​មួយចំនួន​អាច​រក្សា​រាង​បាន​ល្អ មិន​ចេះ​ឡើង​គីឡូ​ឡើយ។ វា​អាច​ជា​អាថ៌កំបាំង​នៃ​ការតម​អាហារ​របស់​ពួកគេ តែ​វា​មិនមែន​ជា​ការពិត​ឡើយ។ ដូច្នេះ​អ្វី​ដែល​ធ្វើឱ្យ​មនុស្សស្រី​មួយចំនួន​មាន​រាង​ស្លីម មិនមែន​ជា​ការតម​អាហារ​ទេ។ មាន​រឿងរ៉ាវ​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​កត្តា​មួយ​នេះ។

ខាងក្រោម​នេះ​ជា​អាថ៌កំបាំង​នៃ​ការរក្សា​រាង​ឱ្យ​ស្លីម​ដោយ​មិន​ចាំបាច់​ត្រូវ​តម​អាហារ៖

១. ធ្វើ​លំហាត់ប្រាណ​ច្រើនជាង​ធម្មតា

ការធ្វើ​លំហាត់ប្រាណ​ជា​ប្រចាំ​អាច​ជួយ​កម្ចាត់​កាឡូរី​អ្នក​បាន​ពី ៣០០-៤០០ក្នុង ១ថ្ងៃ។ ហើយ​ប្រសិនបើ​អ្នក​ខិតខំ​ប្រឹងប្រែង​ធ្វើ​ទម្លាប់​នេះ​ឱ្យ​បាន​ល្អ អ្នក​នឹង​ស្រក​ទម្ងន់ ដោយ​មិន​ចាំបាច់​ត្រូវ​តម​អាហារ។

២. ទទួលទាន​អាហារ​ជាតិខ្លាញ់​ជំនួយ​សុខភាព

អាហារ​ជាតិខ្លាញ់​មាន ២ប្រភេទ ជា​អាហារ​ជាតិខ្លាញ់​ល្អ និង​អាហារ​ជាតិខ្លាញ់​អាក្រក់។ មនុស្សស្រី​រាង​ស្លីម​ជ្រើសរើស​អាហារ​ជាតិខ្លាញ់​ល្អៗ​ពី​ផ្លែប័រ គ្រាប់​ធញ្ញជាតិ ប្រេង​អូលីវ និង​ខ្លាញ់​ត្រី។

៣. ទទួលទាន​អាហារ​តិច តែ​ញឹកញាប់

មនុស្សស្រី​រាង​ស្លីម​ទទួលទាន​អាហារ​ពេញ​មួយ​ថ្ងៃ តែ​តិចតួច។ ការទទួលទាន​អាហារ​តិច​ជួយ​ជម្រុញដល់​ការរំលាយ​អាហារ។ ដូច្នេះ​ទទួលទាន​អាហារ​តិច ៦ពេល​ក្នុង ១ថ្ងៃ ជា​វិធី​រក្សា​រាង​ឱ្យ​ស្លីម​ស្អាត។

៤. សកម្ម​ពេញ​មួយ​ថ្ងៃ

មនុស្សស្រី​មួយចំនួន​តែងតែ​ដើរ​ឡើង​ជណ្តើរ ឬ​ដើរ​ត្រលប់​មក​ផ្ទះ​វិញ​ដោយ​មិន​ជិះ​ឡាន។ ពួកគេ​ធ្វើ​ការងារ​ផ្ទះ​ដោយ​ខ្លួនឯង ឬ​ឈរ​និយាយ​ជាមួយ​មិត្ត​រួម​ការងារ។ ទាំងនេះ​ជា​សកម្ម​ធ្វើឱ្យ​ពួកគេ​កាន់តែ​រហ័សរហួន ដុត​កាឡូរី​បាន​ល្អ។

៥. ផឹក​ទឹក​ច្រើន

រាងកាយ​របស់​មនុស្ស​យើង​ត្រូវការ​ទឹក ហើយ​ក៏​ត្រូវការ​កម្ចាត់​ជាតិពុល​ចេញ​ពី​ក្នុង​ខ្លួន​ផងដែរ។ ការទទួលទាន​ទឹក​បាន ១០-១២កែវ​ក្នុង ១ថ្ងៃ​អាច​ជួយ​ឱ្យ​អ្នក​ឆ្អែត រក្សា​គីឡូ​បាន​ល្អ។ វា​ជា​វិធី​សម្រក​ទម្ងន់ និង​រក្សា​រាង​ឱ្យ​ស្លីម​ដោយ​មិន​ចាំបាច់​បង្អត់​អាហារ។

៦. អាហារ​ជាតិស្ករ​តិច

មនុស្សស្រី​ទាំងនេះ​កាត់បន្ថយ​ការទទួលទាន​អាហារ​មាន​ជាតិស្ករ​នៅក្នុង​ជីវិត។ ពួកគេ​ចូលចិត្ត​ផឹក​តែ ឬ​កាហ្វេ​ដោយ​មិន​ដាក់​ស្ករ។

៧. ទទួលទាន​អាហារ​ជាតិសរសៃ​ច្រើន

មនុស្សស្រី​ដែល​ចូលចិត្ត​ទទួលទាន​អាហារ​ជាតិសរសៃ​ច្រើន តែងតែ​មាន​រាង​ស្លីម​ស្អាត និង​សម្រក​គីឡូ។ អាហារ​ជាតិសរសៃ​មាន​ដូចជា បន្លែ ផ្លែឈើ សណ្តែកបាយ និង​ធាតុផ្សំ​ផ្សេងៗ​ជាច្រើនទៀត​ដែល​ត្រូវបាន​គេ​ទទួល​ស្គាល់​ថា ជួយ​បង្កើន​ដល់​ការរំលាយ​អាហារ ជួយ​ដុត​ជាតិខ្លាញ់​ផងដែរ។

៨. ញ៉ាំ​អាហារ​ពេលព្រឹក

មនុស្សស្រី​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​តែងតែ​មាន​រាង​ស្លីម បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​អត់​ញ៉ាំ។ មនុស្សស្រី​ទាំងនេះ​នឹង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ ក្រោយពេល​បាន​ញ៉ាំ​ទឹកដោះគោ ផ្លែឈើ បបរ…។

៩. គេង​យប់​ឱ្យ​បាន ៨ម៉ោង

តើ​អ្នក​ដឹង​ទេ​ថា មនុស្សស្រី​ដែល​គេង​យប់​មិន​បាន ៧-៨ម៉ោង អត្រា​នៃ​ការឡើង​ទម្ងន់​មាន ៤០%បើ​ប្រៀបធៀប​នឹង​មនុស្សស្រី​គេង​យប់​បាន ៨ម៉ោង។ ហេតុផល​មួយ​នេះ​គឺ​ថា រាងកាយ​ទទួល​បាន​ការសម្រាក​មិនបាន​គ្រប់គ្រាន់​សម្រាប់​រំលាយ​អាហារ។

១០. អាហារ​មិន​ធ្វើឱ្យ​ឡើង​គីឡូ

ពួកគេ​ផឹក​ទឹក​ក្រូចឆ្មា ឬ​ទឹក​ផ្លែឈើ​ស្រស់ និង​ទទួលទាន​អាហារសាឡាដ​សម្រាប់​អាហារ​ថ្ងៃត្រង់។

១១. ផឹក​ទឹកឃ្មុំ​ក្រូចឆ្មា

ផឹក​ទឹក​ក្រូចឆ្មា​លាយ​ទឹកឃ្មុំ​ក្តៅៗ ១កែវ​ជារៀងរាល់​ព្រឹក។ វា​ជួយ​ជម្រុញ​ដល់​ការរំលាយ​អាហារ ជួយ​កម្ចាត់​ជាតិ​ខ្លាញ់ ដោយ​មិន​ចាំបាច់​តម​អាហារ៕

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់