Graphic

មូលហេតុ ៣យ៉ាងដែលអ្នកគួរពិសារ​ទឹកដោះគោ​ក្នុង​កំឡុងពេល​មាន​គភ៌


ចុះផ្សាយ៖ ថ្ងៃទី ១៩ ឧសភា ឆ្នាំ២០១៧ ម៉ោង ២០:០៦នាទី

ការញ៉ាំ​ទឹកដោះគោ និង​ផលិតផល​ទឹកដោះ​គោ​ផ្សេងៗ​ទៀត បាន​ផ្តល់នូវ​សារជាតិ​ចិញ្ចឹម​សំខាន់ៗ​ជាច្រើន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។ យោង​តាម USDA របស់​សហរដ្ឋ​អាមេរិច បាន​ផ្តល់​អនុសាសន៍​ថា ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ញ៉ាំ​ទឹកដោះគោ​ឱ្យ​បាន ៣កែវ​ក្នុង ១ថ្ងៃ។ ទឹកដោះគោ​ស្រស់ និង​ផលិតផល​ទឹកដោះគោ​មាន​ផ្ទុក​សារជាតិ​ខ្លាញ់​ទាប ជា​ជម្រើស​មួយ​ដ៏ល្អ​សម្រាប់​សុខភាព​អ្នកម្តាយ។

កាល់ស្យូម

ទឹកដោះគោ គឺ​ជា​ប្រភព​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។ ប្រសិនបើ​អ្នក​មិនបាន​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ​កាល់​ស្យូម​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​អំឡុងពេល​មាន​គភ៌​​ទេ​នោះ អ្នក​នឹង​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​បាត់បង់​ជាតិ​កាល់​ស្យូម​ពី​​ឆ្អឹង​របស់​អ្នក ព្រោះ​សារជាតិ​កាល់ស្យូម​ទាំងនោះ ត្រូវ​បាន​ប្រគល់​ទៅឱ្យ​ទារក​ក្នុង​ផ្ទៃ​របស់​អ្នក។ សម្រាប់​អ្នកម្តាយ​អាយុ ១៩ឆ្នាំ ឬ​លើស​ពី​នេះ​ត្រូវការ​កាល់ស្យូម​ចំនួន ១០០០មីលីលីត្រ ក្នុង ១ថ្ងៃ ខណ:​ពេល​ដែល​អ្នកម្តាយ​អាយុ​តិច​ជាង ១៩ឆ្នាំ​ត្រូវការ​កាល់ស្យូមរហូតដល់ ១៣០០មីលីលីត្រ​ក្នុង ១ថ្ងៃ។

ក្នុង​ទឹកដោះគោ​មាន​កម្រិត​ជាតិ​ខ្លាញ់​ទាប ១ពែង​មាន​ផ្ទុក​ជាតិ​កាល់ស្យូម ៣០៥មីលីលីត្រ។ ដូចនេះ ការ​ញ៉ាំ​ទឹកដោះគោ ៣កែវ​ក្នុង ១ថ្ងៃ​ពិត​ជា​ល្អ​បំផុត​ក្នុង​ពេល​ស្ត្រី​ពពោះ។

ប្រូតេអ៊ីន

ក្នុង​ទឹកដោះគោ​សម្បូរ​ទៅដោយ​​ប្រូតេអ៊ីន ក្នុង​ទឹកដោះគោ ១ពែង​មាន​ប្រូតេអ៊ីន​ដល់​ទៅ ៨.២២ក្រាម។ ប្រូតេអ៊ីន​មាន​តួនាទី​សំខាន់ៗ​ដូចជា ផ្គត់ផ្គង់​កម្រិត​ឈាម ជំនួយ​ដល់​ជាលិកា​ទារក សុដន់ និង​ស្បូន។

នេះ​បើ​យោង​តាម​សកលវិទ្យាល័យ​នៃ​រដ្ឋ​អូហៃយូ​បាន​បង្ហាញ​ថា កត្តា​កង្វះ​ប្រូតេអ៊ីន​ក្នុង​ពេល​មាន​គភ៌​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​សុខភាព​ទារក។

វីតាមីន D

ទឹកដោះគោ​មាន​ផ្ទុក​វីតាមីនD ដែល​ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​សម្រាប់​ស្ត្រី​មាន​គភ៌ ព្រោះ​វា​អាច​ជួយ​ការពារ​ទារក​ពី​ជំងឺ​ក្រិន និង​កើត​មក​ទម្ងន់​ស្រាល។ យោង​តាម​ការស្រាវជ្រាវ​របស់​ទស្សនាវដ្តី​សមាគម​វេជ្ជសាស្ត្រ​កាណាដា​ក្នុង​ឆ្នាំ ២០១៦ បាន​បញ្ជាក់​ថា សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ដែល​មាន​នៅ​ក្នុង​ទឹកដោះគោ​កម្រ​នឹង​មាន​នៅក្នុង​របបអាហារ​ផ្សេងៗ​ទៀត​ណាស់ ជាពិសេស​វីតាមីន D។ ការញ៉ាំ​ទឹកដោះគោ ៣កែវ​ក្នុង​មួយ​ថ្ងៃ បាន​ទទួល​វីតាមីនDដល់​ទៅ ៥៩% សម្រាប់​តម្រូវការ​របស់​អ្នក៕

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់