Graphic

ប្រសិទ្ធភាពទឹកដូង ៧យ៉ាង​សម្រាប់​ស្ត្រី​ពពោះ​


ចុះផ្សាយ៖ ថ្ងៃទី ២១ ឧសភា ឆ្នាំ២០១៧ ម៉ោង ០៩:១៣នាទី

មិនថា ជា​ប្រេង​ដូង ដូង​ខ្ចី ដូង​ទុំ ទឹក​ដូង​ទេ សុទ្ធតែ​មាន​ប្រយោជន៍​ខ្លាំង​បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ។ ស្ត្រី​អាច​ទទួលទាន​ដូង​ក្នុង​កំឡុង​រយៈពេល ៩ខែ​ពេញ។ ដូង​សម្បូរ​ទៅដោយ​សារធាតុ​ចិញ្ចឹម​ចាំបាច់ ជា​តម្រូវការ​ដ៏​សំខាន់​បំផុត​សម្រាប់​ស្ត្រី​មាន​គភ៌។ វា​ជួយ​រក្សា​ទាំង​សុខភាព​ម្តាយ និង​ទារក។ វត្តមាន​នៃ​អាស៊ីត​ខ្លាញ់​ក្នុង​ប្រេង​ដូង ជួយ​ដល់​ការលូតលាស់​របស់​ទារក។ អាស៊ីត​ឡូរិច (Lauric) ក្នុង​ដូង​អាច​ជួយ​ការពារ​ស្ត្រី​ពី​អាការៈ​ឈឺ​សន្លាក់។

ខាងក្រោម​នេះ​ជា​មូលហេតុ​ដែល​ស្ត្រី​ពពោះ​គួរ​ពិសារ​ទឹក​ដូង៖

បំបាត់​អាការៈ​ចាញ់​កូន៖ វត្តមាន​នៃ​ប្រេងដូង​ក្នុង​ផ្លែដូង ជួយ​បំបាត់​អាការៈ​ចង់​ក្អួត ក្អួតចង្អោរ ឡើង​ជាតិ​អាស៊ីត ឆ្អល់​ក្តៅ​ចុង​ដង្ហើម​របស់​ស្ត្រី​ពពោះ។ អ្នក​គួរ​ញ៉ាំ​ខ្ទះ​ដូង ឬ​ទឹក​ដូង​ជារៀងរាល់​ព្រឹក ដើម្បី​បំបាត់​អាការៈ​ចាញ់​កូន។

កម្ចាត់​ស្នាម​សង្វារ ការពារ​ពី​កន្ទួល​រមាស់​លើ​ក្បាល​ពោះ៖ ការប្រើ​ប្រេងដូង​ជូត​លើ​ក្បាលពោះ​របស់​អ្នក អាច​ជួយ​ការពារ​ពី​ការកើត​ស្នាម​សង្វារ។ ប្រេងដូង​នឹង​ផ្តល់​ជាតិ​សំណើម សារធាតុ​ចិញ្ចឹម​ដល់​ស្បែក ការពារ​ពី​កន្ទួល​រមាស់។

ជួយ​ដល់​ការផលិត​ទឹកដោះ៖ ប្រសិនបើ​អ្នក​ញ៉ាំ​ដូង​បាន​ទៀងទាត់​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ អ្នក​នឹង​សម្បូរ​ទឹកដោះ​ឱ្យ​កូន​បៅ។ ប្រេងដូង​ផ្ទុក​អាស៊ីត​ឡូរិច ជួយ​ដល់​ការផលិត​ទឹកដោះ។

បង្កើន​ចរាចរណ៍​ឈាម៖ ក្នុង​រយៈពេល​ពពោះ កម្រិត​ឈាម​អាច​កើន​ឡើង ៥០% ដែល​បណ្តាល​ឱ្យ​ហើម​ជើង។ ប្រសិនបើ​ខ្សោយ​ចរាចរណ៍​ឈាម វា​នឹង​ធ្វើ​ឱ្យ​ស្ត្រី​ឈឺ និង​ហើម​ជើង។ ការទទួលទាន​ដូង​អាច​បង្កើន​ចរាចរណ៍​ឈាម មិន​ឱ្យ​ជើង​ឈឺ និង​ហើម។

ការពារ​ពី​ការឆ្លង​មេរោគ​ក្នុង​តម្រង​នោម៖ ទឹកដូង​ជួយ​បង្កើន​ទឹកនោម ជួយ​កម្ចាត់​បាក់តេរី​តាម​រយៈ​ការបញ្ចេញចោល​តាម​ទឹកនោម។

ការពារ​ពី​ជំងឺ​ខ្វះ​ឈាម៖ ការទទួលទាន​ខ្ទះដូង​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​អាច​ការពារ​ពី​ជំងឺ​ខ្វះ​ឈាម ជា​ជំងឺ​ទូទៅ​ច្រើន​កើត​ចំពោះ​ស្ត្រី​ដែល​មិន​បាន​ទទួលទាន​អាហារ​មាន​ជាតិ​ដែក។ ខ្ទះដូង​សម្បូរ​ជាតិ​ដែក។

ការពារ​ពី​ជំងឺ​ទល់​លាមក ជួយ​រំលាយ​អាហារ៖ ការផឹក​ដូង​ទុំ​នឹង​ជួយ​ការពារ​ស្ត្រី​ពី​ជំងឺ​ទល់លាមក ព្រោះ​ដូង​ទុំ ជា​ថ្នាំ​បញ្ចុះ​លាមក៕

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់