ដែនជំរកសត្វស្លាបទឹកទាំង ៣កន្លែងនៅក្នុងប្រទេសកម្ពុជា


ចុះផ្សាយ៖ ថ្ងៃទី ២២ ឧសភា ឆ្នាំ២០១៧ ម៉ោង ២២:០៨នាទី

ប្រទេសកម្ពុជាក៏ជាប្រទេសមួយដែលមានសត្វស្លាបច្រើនប្រភេទហើយសត្វទាំងអស់នោះវាបានរស់នៅកន្លែងផ្សេងៗពីគ្នាដែលដែនជំរករបស់សត្វស្លាបទឹកទាំងនោះត្រូវបានរកឃើញថាមាន៣កន្លែងគឺ៖

  • ព្រែកទ័ល ៖ ស្ថិតនៅភូមិកំពង់ប្រហុក ភូមិអន្លង់តាអួរ ភូមិថាង(ត្រង់ចំនុចឡូត៍នេសាទលេខ២) ក្នុង ឃុំកោះជីរាំង ស្រុកឯកភ្នំ ជាប់ព្រំប្រទល់ស្រុកសង្កែ តាមបណ្ដោយព្រែកដា និងព្រែកស្ពោត។ នៅតំបន់នេះគេសង្កេតឃើញថាមានសត្វព្រៃ​រស់នៅផ្ដុំគ្នាដូចជា ៖ សត្វស្លាបមាន៦៤ប្រភេទ ថនិកសត្វ១៤ប្រភេទ និង ល្មូន១៩ប្រភេទ ក្រុមទាំងនេះរស់នៅលើផ្ទៃដី ៩ គីឡូម៉ែតការេ។
  • បឹងឆ្មារ៖ ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ តំបន់នេះមានប្រភេទសត្វស្លាបដែលគេប្រទះឃើញមានច្រើននៅរដូវប្រាំង។
  • អាងត្រពាំងថ្ម៖ ស្ថិតនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ តំបន់នេះមានប្រភេទសត្វក្រៀលរស់នៅដែលជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក។ សត្វក្រៀលផ្លាស់ទីកន្លែងរស់នៅ១ឆ្នាំ២ដង ពីខេត្តរតនគិរី មកខេត្តបន្ទាយមានជ័យ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់