៦ ចំណុច​ដើម្បីឲ្យម្តាយ និង​កូនមានសុខភាព​ល្អ


ចុះផ្សាយ៖ ថ្ងៃទី ២៧ ឧសភា ឆ្នាំ២០១៧ ម៉ោង ០៩:២៣នាទី

ការពពោះ និង​ការបាន​ក្លាយ​ជា​ម្តាយ​គេ ជា​បទពិសោធន៍​ដ៏អស្ចារ្យ​តែមួយគត់​នៅក្នុង​ជីវិត​របស់​ស្ត្រី ។ អ្នក​មាន​ផ្ទៃពោះ ដូចនេះ​អ្នក​ត្រូវ​មើល​ថែ​ខ្លួនឯង​រយៈពេល ៩ ខែ ដើម្បី​ចៀសវាង​ពី​ភាពគ្រោះថ្នាក់​ណាមួយ ។ អ្នក​ត្រូវ​ដឹង​ពី​អ្វី​ដែល​គួរ​ធ្វើ និង​អ្វី​ដែល​មិន​គួរ​ធ្វើ​ក្នុង​អំឡុង​ពេល​មាន​គភ៌ ។

១. បញ្ឈប់​ការទទួលទាន​កាហ្វេ៖ ទទួលទាន​កាហ្វេ​ច្រើន ធ្វើឱ្យ​អត្រា​នៃ​ការកើត​បញ្ហា​ពេល​សម្រាល និង​ការរលូត​កូន​ខ្ពស់ ។ ទទួលទាន​ជាតិ​កាហ្វេអ៊ីន​ត្រឹមតែ ២០០ មីលីក្រាម​ក្នុង ១ ថ្ងៃ​ជា​ការគ្រប់គ្រាន់ និង​សុវត្ថិភាព ។

២. ស្តាប់​តន្ត្រី៖ តន្ត្រី​អាច​ជួយ​បន្ធូរ​អារម្មណ៍ និង​ធ្វើឱ្យ​អ្នក​ងងុយ​គេង ព្រមទាំង​ប៉ះពាល់​ដោយ​ប្រយោល​ដល់​កូន​ក្នុង​ផ្ទៃ ។ ហាម​ដាក់​កាស​ក្បែរ​ទារក​ក្នុង​ផ្ទៃ​ខ្លាំងពេក ។ ស្តាប់​សម្លេង​តន្ត្រី​ស្រាលៗ ដូចជា​បទ​បុរាណ ព្រោះ​វា​បង្កើត​សម្លេង​ស្ងៀមស្ងាត់ ។

៣. គេង​ឱ្យ​បាន​គ្រប់គ្រាន់៖ អ្នក​មិន​ត្រឹមតែ​ទទួលទាន​សម្រាប់​មនុស្ស ២ នាក់​ទេ តែ​អ្នក​ក៏​ត្រូវ​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស ២ នាក់​ផង​ដែរ ។ គេង​យប់​ឱ្យ​បាន​យ៉ាងតិច​បំផុត ៨ ម៉ោង និង​ព្យាយាម​គេង​ថ្ងៃ​ថែម​ទៀត ។ ស្ត្រី​ពពោះ​ត្រូវ​គេង​បែរ​ទៅ​ឆ្វេង ។ អ្នក​អាច​ចំណាយ​ពេល​ដើរ​ពី ៥-១០ នាទី​ទាំង​កណ្តាល​យប់ ដើម្បី​កាត់បន្ថយ ឬ​បំបាត់​អាការៈ​ចាញ់​កូន ។

៤. អ្នក​ត្រូវ​ទទួលទាន​ឱ្យ​បាន​គ្រប់គ្រាន់៖ ជា​មធ្យម អ្នក​គួរ​ទទួលទាន​ឱ្យ​បាន​ច្រើន​ជាង ៣០០ កាឡូរី​សម្រាប់​មនុស្ស ២ នាក់ ។ កាឡូរី​ដែល​អ្នក​ទទួលទាន​គួរ​ជា​អាហារ​សុខភាព មិនមែន​អាហារ​ផ្អាប់ ។

៥. ហាម​ផឹក​គ្រឿង​ស្រវឹង ឬ​ជក់​បារី៖ ការផឹក​ជាតិ​ស្រវឹង និង​ជក់​បារី​បង្កើន​អត្រា​គ្រោះថ្នាក់​ដល់​ការរលូត​កូន ឬ​ស្លាប់​កូន​ក្នុង​ផ្ទៃ ធ្វើឱ្យ​កូន​អ្នក​អសមត្ថភាព​លូតលាស់​នៅក្នុង​ជីវិត ។

៦. កុំ​គេង​ត្រាំ​ក្នុង​អាង​ទឹក​ក្តៅ ឬ​បន្ទប់​ស្ទីម៖ សីតុណ្ហភាព​រាងកាយ​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​ដល់​គភ៌ ព្រោះ​វា​បណ្តាល​ឱ្យ​អសមត្ថភាព​លូតលាស់​សរីរាង្គ ៕

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់