វិធីមើលកូនក្នុងផ្ទៃថាជាកូន​ប្រុស ឬ​ស្រី​តាមរយៈសុខភាពរបស់​ម្តាយ


ចុះផ្សាយ៖ ថ្ងៃទី ២៧ ឧសភា ឆ្នាំ២០១៧ ម៉ោង ០៩:៥៨នាទី

នាទី​ដែល​អ្នក​បាន​ដឹង​ថា អ្នក​មាន​ផ្ទៃពោះ, បន្ទាប់ពី​អារម្មណ៍​សប្បាយ​រីករាយ និង​ភ្ញាក់ផ្អើល​ដំបូង រឿង​បន្ទាប់​ក្នុង​ចិត្ត​របស់​អ្នក​គឺ ចង់​ដឹង​ពី​ភេទ​ទារក​ក្នុង​ផ្ទៃ ។ ឪពុក​ម្តាយ​តែងតែ​ចង់​ដឹង​ពី​ភេទ​របស់​កូន ដោយសារ​មូលហេតុ​ជាច្រើន។ ការបាន​ដឹង​ពី​ភេទ​របស់​កូន ងាយ​នឹង​ឱ្យ​ម្តាយ​ឪពុក​បាន​ត្រៀម​ដាក់​ឈ្មោះ សម្លៀកបំពាក់…សម្រាប់​ទារក ។

ឥឡូវ​នេះ គេ​ជឿ​ថា សង្កេត​សុខភាព​របស់​ម្តាយ អាច​មើល​ដឹង​ពី​ភេទ​ទារក​ក្នុង​ផ្ទៃ​បាន ៖

  • បើសិន​ស្ត្រី​ឡើង​ទម្ងន់​ច្រើន​ក្នុង​អំឡុង​ពេល​ពពោះ បញ្ជាក់​ថា ទារក​ក្នុង​ផ្ទៃ​ជា​កូនប្រុស
  • ប្រសិនបើ​គីឡូ​របស់​ស្ត្រី​នៅ​ធម្មតា ជា​សញ្ញា​បញ្ជាក់​ថា នាង​អាច​នឹង​មាន​កូន​ស្រី
  • តាម​ការស្រាវជ្រាវ​ពី​សកលវិទ្យាល័យ​រដ្ឋ​អូហៃយ៉ូ ប្រទេស​ជប៉ុន​បាន​រកឃើញ​ថា ស្ត្រី​ដែល​មាន​ផ្ទៃ​ជា​កូន​ស្រី​បាន​ផលិត​កោសិកា​រលាក​ច្រើន​នៅក្នុង​ឈាម ។ នៅពេល​កោសិកា​រលាក​ត្រូវ​បាន​ផលិតឡើង​ច្រើន​ក្នុង​រាងកាយ អាច​បណ្តាល​ឱ្យ​ភាពស៊ាំ​របស់​ស្ត្រី​ចុះ​ខ្សោយ ងាយ​នឹង​ឆ្លង​ជំងឺ
  • ស្ត្រី​មាន​កូន​ក្នុង​ផ្ទៃ​ជា​កូនប្រុស​ត្រូវបាន​គេ​រកឃើញ​ថា មិន​បាន​ផលិត​កោសិកា​រលាក ។ កោសិកា​រលាក​នេះ​ធ្វើឱ្យ​ស្ត្រី​កើត​ជំងឺ​ហឺត ។

ដូចនេះ សរុបមក​ស្ត្រី​មាន​ផ្ទៃ​ជា​កូន​ស្រី​ងាយ​នឹង​កើត​ជំងឺ បើ​ប្រៀបធៀប​នឹង​ស្ត្រី​មាន​ផ្ទៃ​ជា​កូន​ប្រុស។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់