Graphic

ក្បឿងខ្មែរ


ចុះផ្សាយ៖ ថ្ងៃទី ២២ មីនា ឆ្នាំ២០១២ ម៉ោង ១៨:៤៦នាទី

ក្បឿងខ្មែរ ជាកេរមរតកមួយដូចគ្នាដែរនឹង ក្រណាត់សូត្រហូល ផាមួង ដែលសំគាល់ពីអត្តសញ្ញាណរបស់ជាតិខ្មែរ។  តាមការស្រាវជ្រាវរបស់បណ្ឌិត សូ សុគន្ធារី(១) បានអោយដឹងថា តាមរយៈការយកសំណល់ក្បឿង និងឥដ្ឋ ទៅពិសោធន៍ជាមួយនឹងសារធាតុគីមីកាបូន១៤ ដើម្បីកំណត់អាយុកាលរបស់វត្ថុទាំងនោះ អ្នកស្រាវជ្រាវបានរកឃើញថា សំណល់ទាំងនេះ សុទ្ធតែមានអាយុកាលតាំងពីប្រហែល ៥០០ឆ្នាំ នៃគ្រិស្តសករាជមកម្ល៉េះ៕

ដូចនេះក្បឿងខ្មែរមានអាយុកាលច្រើនណាស់មកហើយ ជាទូទៅប្រជាពលរដ្ឋខ្មែរតែងប្រើប្រាស់ ក្បឿងសម្រាប់ក្រាល ដំបូលផ្ទះ ដំបូលកូដ ដំបូលវិហារជាដើម។ ក្បឿងខ្មែរបុរាណ រាងជាស្រកានាគ គឺតំណាងអោយខ្មែរដែលជាពូជនាគ ដែលបានរៀបរាប់ជាហូរហែតាមអត្ថបទមុនៗ។

ខ្មែរយើងមានពាក្យគន្លាស់មួយថា (ក្បឿងពាក់ក្រាល) ជាដំបូល យើងអាចគន្លាស់ពាក្យនេះមកវិញគឺ (ក្បាលពាក់គ្រឿង)។ ជាធម្មតាប្រជាជនសាមញ្ញមិនមានលទ្ធិភាពនឹងពាក់គ្រឿងម្កុដនោះទេ។ ក្បាលពាក់គ្រឿង គឺតំណាងម្ដុដស្ដេច បឋមក្សត្រ។ ទីណាមានដំបូលប្រកក្បឿងខ្មែរដែលជាក្បឿងស្រកានាគនោះ។ ទីនោះឯងដែលផ្ដល់សុខដល់អ្នកដែលជ្រកក្រោមម្លប់ដំបូលគ្រឿង ដែលបុព្វបុរសខ្មែរបានសាងស្នាដៃ និងបន្សល់ទុកនូវតម្លៃវប្បធម៌ សម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបានសម្បត្តិកូនខ្មែរជំនាន់ក្រោយ។

ប្រាក់ដែលបានមកពី ទេសចរណ៍ទស្សនាប្រាង្គប្រាសាទ ធនធានធម្មជាតិ ទឹកដី ព្រៃ រ៉ែ ប្រេង មច្ចាជាតិ ទាំងនេះសុទ្ធតែជាសម្បត្តិដែលផ្ដល់ប្រយោជន៍ដល់កូនខ្មែរគ្រប់ៗរូប ដែលរនៅលើដែនដីសុវណ្ណភូមិនេះឯង។

ចូរប្រើប្រាស់ក្បឿងខ្មែរ រក្សាតម្លៃអត្តសញ្ញាណខ្មែរមួយនេះ អោយបានគង់វង្សឋិតថេរជាដរាប។ ក្បឿងខ្មែរមាន ហេតុម្ដេចចាំបាច់ទៅក្រាលក្បឿងបរទេស ពណ៌ខៀវ ក្រហម លាបពណ៌ខ្មែរអោយប្រែបាត់អត្តសញ្ញាណយ៉ាងដូចនេះទៅវិញ។

រៀបរៀងដោយ បងសុខ គឹមហេង (ដោយមានការពន្យល់ណែនាំពីលោក អ៊ំ គៀត ចាន់ថុន)

Loading…


ចំណាត់ក្រុម៖
មតិយោបល់