៩ ចំណុចដើម្បីឱ្យ​កូន​កើត​មក​មាន​កាយសម្បទា​គ្រប់គ្រាន់


ចុះផ្សាយ៖ ថ្ងៃទី ២៧ ឧសភា ឆ្នាំ២០១៧ ម៉ោង ១០:១៥នាទី

តើ​គូស្វាមីភរិយា​ក្នុង​វ័យ​បន្តពូជ​ប៉ុន្មាន​នាក់ ធ្លាប់​បាន​ត្រៀម​ខ្លួន​សម្រាប់​ការមាន​ផ្ទៃពោះ​មក​ដល់? បើ​តាម​ការស្ទាបស្ទង់ មាន​តិច​ណាស់។ ហើយ​នេះ​ជា​ហេតុ​ដែល​បញ្ហា​ទារក​កើត​មក​ខ្វះ​អវយវៈ​មាន​ច្រើនជាង​ការរំពឹងទុក។ យើង​មាន​វិធីសាស្ត្រ​មួយចំនួន​អាច​ជួយ​ឱ្យ​ម្តាយ​គ្រប់រូប​ចៀសផុត​ពី​កំណើត​កូន​ខ្វះ​អវយវៈ​ដូច​ខាងក្រោម៖

១. ទៅ​ប្រឹក្សា​ពី​សែន​តំណរពូជ៖ មូលហេតុ​ពី​ក្រោយ​ខ្នង​នៃ​បញ្ហា​ទារក​កើត​មក​ខ្វះ​អវយវៈ​មិន​អាច​មើល​ដឹង ដូចនេះ​ជម្រើស​ដែល​ល្អ គួរ​ប្រឹក្សា​នឹង​អ្នកជំនាញ​ពី​ប្រវត្ថិ​គ្រួសារ និង​សែន​តំណរពូជ។ វា​អាច​ជួយ​កាត់បន្ថយ​ពី​បញ្ហា​ទារក​ខ្វះ​កាយសម្បទា។

២. ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ត្រឹមត្រូវ៖ ស្ត្រី​ពពោះ​គួរ​ដឹងពី​ការចាក់​វ៉ាក់សាំង​ទៅ​តាម​ដំណាក់កាល​ផ្សេងៗ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ហើយ​គួរតែ​អនុវត្ត​តាម​កាលកំណត់​ឱ្យ​បាន​ត្រឹមត្រូវ។

៣. ទទួលទាន​អាស៊ីតហ្វូឡិច៖ ការទទួលទាន​អាស៊ីតហ្វូឡិច​ក្នុង​អំឡុង​ពេល​ពពោះ អាច​ជួយ​រក្សា​រូបរាង និង​សុខភាព​ទារក​បាន​ល្អ​ក្រោយ​ពេល​កំណើត។

៤. និយាយ​ថា ទេ​ចំពោះ​បារី៖ មិនថា​អ្នក​មាន​ផ្ទៃពោះ ឬ​ក៏​អត់​ទេ តែ​ការជក់បារី​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ហើយ​ការបោះបង់​ទម្លាប់​ជក់​បារី​នេះ​នឹង​កាត់បន្ថយ​ឱកាស​នៃ​ទារក​កើត​មក​ខ្វះ​កាយសម្បទា។

៥. ធ្វើ​លំហាត់​យូហ្គា និង​តាំងសម្មាធិ៖ យូហ្គា​ជួយ​រក្សា​សុខភាព និង​រាង​របស់​ស្ត្រី​មាន​ផ្ទៃពោះ ដូច្នេះ​ជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នៃ​ទារក​កើត​មក​ខ្វះ​អវយវៈ។

៦. មាន​ផ្ទៃពោះ​ក្នុង​អាយុ​មួយ​ដ៏ត្រឹមត្រូវបំផុត៖ ពាក្យ​ចាស់​ពោល​ថា ម្តាយ​កាន់តែ​ចាស់ ឱកាស​នៃ​បញ្ហា​ទារក​កើត​មក​ខ្វះ​កាយសម្បទា​កាន់តែ​ខ្ពស់។ ម្តាយ​គួរ​មាន​កូន​ដំបូង​នៅ​ចន្លោះ​អាយុ ២៥ ឆ្នាំ និង ៣០ ឆ្នាំ​ស្តើង។

៧. ទទួលទាន​អាហារ​ឆ្ងាញ់ និង​រស់នៅ​បាន​ល្អ៖ ស្ត្រី​មាន​ផ្ទៃពោះ​តែងតែ​ស្រេក​ឃ្លាន​អាហារ​ខ្លាំងបំផុត។ ដូចនេះ អ្វី​ដែល​សំខាន់​អ្នក​ត្រូវ​ពង្រឹង​លើ​របបអាហារ។

៨. ឧស្សាហ៍​ទៅ​ពិនិត្យ​មើល​ផ្ទៃពោះ​ឱ្យ​បាន​ទៀងទាត់៖ ទម្លាប់​ទៅ​ពិនិត្យ និង​ប្រើ​ថ្នាំ​បាន​ត្រឹមត្រូវ អាច​ជួយ​រក្សា​សុខភាព​ទាំង​ម្តាយ និង​កូន​ឱ្យ​បាន​ល្អ។

៩. ជាតិពុល​ក្នុង​បរិយាកាស៖ ជាតិគីមី​បណ្តាល​ឱ្យ​ទារក​ងាយ​រងគ្រោះ​នឹង​បញ្ហា​ខ្វះ​កាយសម្បទា ដូច្នេះ យល់ល្អ​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​តំបន់​សម្បូរ​សារធាតុ​គីមី​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់