រឿង ១៥រោច ស្នាដៃអ្នកនិពន្ធជើងចាស់នឹងមកដល់ឆាប់ៗនេះ


ចុះផ្សាយ៖ ថ្ងៃទី ៣១ ឧសភា ឆ្នាំ២០១៧ ម៉ោង ១៦:៤៣នាទី

ភាពយន្តនេះត្រូវបានដឹកនាំសម្តែង និងនិពន្ធដោយអ្នកនិពន្ធជើងចាស់ម្នាក់គឺ លោក ជ័យ រិទ្ធា ដែលគ្រប់គ្នាធ្លាប់បានទស្សនាស្នាដៃរបស់គាត់កន្លងមកហើយដែលមានដូចជារឿង អាខ្វាក់អាខ្វិន មាយាស្ត្រី និងស្រមោលស្នេហ៌នាងសីតាជាដើម។

លោក ជ័យ រិទ្ធា​ អ្នកនិពន្ធ និងដឹកនាំរឿង

រឿង ១៥រោចគឺជាប្រភេទរឿងខ្មោចដែលមានដំណើររឿងនិយាយពីម្តាយម្នាក់ដែលគាត់មានជម្ងឺស្លាប់មួយជំហៀងខ្លួនហើយមិនត្រូវបានទទួលការយកចិត្តទុកដាក់មើលថែពីសំណាក់កូនៗរបស់គាត់ដែលរុញគាត់ពីម្នាក់ទៅម្នាក់រហូតទាល់តែគាត់ស្លាប់។ រឿងនេះនឹងចាប់ដាក់បញ្ចាំងនៅតាមរោងភាពយន្តនានាក្នុងប្រទេសកម្ពុជានៅក្នុងពេលឆាប់ៗនេះ។ សូមចូលរួមទៅទស្សនាដើម្បីគាំទ្រស្នាដៃនិពន្ធរបស់ខ្មែរយើងទាំងអស់គ្នា។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

រឿង ១៥ រោច

Loading…


ចំណាត់ក្រុម៖
មតិយោបល់