Active Sport

៣ ចំណុចនៃភីហ្សាដែលស្ត្រី​មាន​ផ្ទៃពោះ​គួរ​ចៀសវាង​


ចុះផ្សាយ៖ ថ្ងៃទី ០៥ មិថុនា ឆ្នាំ២០១៧ ម៉ោង ១៥:០៥នាទី

ភីហ្សា ជា​អាហារ​ដ៏​ពេញនិយម​បំផុត​នៅ​ជុំវិញ​ពិភពលោក។ តែ​បើទោះបី​ជា​វា​ជា​អាហារ​ដ៏​មាន​សុវត្ថិភាព​បំផុត​ក៏ដោយ តែ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ប្រុងប្រយ័ត្ន។ ជួនកាល ភីហ្សា​ផ្ទុក​នូវ​ធាតុ​ផ្សំ​មាន​វីរុស ដែល​អាច​ប៉ះពាល់​ដល់​ទាំង​សុខភាព​អ្នក និង​សុខភាព​កូន​របស់​អ្នក។ អ្នក​គួរ​ដឹង​ពី​ប្រភេទ​ភីហ្សា​ដែល​សុវត្ថិភាព។ ធាតុផ្សំ​មួយចំនួន​ក្នុង​នំ​ភីហ្សា​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ៖

១. ប្រូម៉ាស់៖ ប្រូម៉ាស់​ទន់​មាន​ជាតិ​សំណើម​ច្រើន​ជាង​ប្រូម៉ាស់​រឹង។ ប្រូម៉ាស់​ទន់​មាន​ផ្ទុក​បាក់តេរី។ សូម្បីតែ​ទទួលទាន​វា​បន្តិច​ក៏ដោយ ក៏​អាច​ប៉ះពាល់​ដល់​គភ៌​របស់​អ្នក​ដែរ។

២. សាច់​ឆៅ ត្រជាក់ មិនទាន់​ឆ្អិន​ល្អ៖ ភីហ្សា​មាន​ផ្ទុក​សាច់​ត្រជាក់ មិន​ទាន់​ឆ្អិន​ល្អ។ មេរោគ​ឆ្លង​ប៉ារ៉ាស៊ីត​មាន​នៅ​ក្នុង​សាច់​ឆៅ។ ដូច្នេះ​ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​ឆ្លង​មេរោគ​ប៉ារ៉ាស៊ីត វា​នឹង​បំផ្លាញ​ទារក​ក្នុង​ផ្ទៃ​ធ្ងន់ធ្ងរ។

៣. គ្រឿង​សមុទ្រ៖ ភីហ្សា​ផ្ទុក​ទៅដោយ​គ្រឿង​សមុទ្រ​ដូចជា បង្កង លៀស គ្រុំ។ ប្រសិនបើ​ចម្អិន​វា​មិន​បាន​ល្អ​ទេ អាច​បណ្តាល​ឱ្យ​ឆ្លង​មេរោគ​បាក់តេរី និង​វីរុស។ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ចៀសវាង​ពី​ការទទួលទាន​ភីហ្សា​មាន​គ្រឿង​សមុទ្រ​ឆៅ ដើម្បី​ការពារ​ពី​ផលប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់