អត្ថប្រយោជន៍ ៥យ៉ាងដែលអ្នកមិននឹកស្មានដល់​​ពេល​ទារក​គេងថ្ងៃ​បាន​ទៀងទាត់


ចុះផ្សាយ៖ ថ្ងៃទី ១១ មិថុនា ឆ្នាំ២០១៧ ម៉ោង ១៩:៥២នាទី

ក្នុងពេល​ទារក​មិនទាន់​គេង​ គេ​បាន​រៀន​ពី​រឿងរ៉ាវ​ជាច្រើន​។​ ខួរក្បាល​ទារក​រវល់​រៀន​ពី​រឿង​ថ្មីៗ​ និង​ស្វែងយល់​ពី​ការពិត​ជាច្រើន​។​ នេះ​ជា​ហេតុ​ដែល​ពេលវេលា​សម្រាក​ និង​បន្ធូរអារម្មណ៍​សំខាន់​ចំពោះ​ទារក​។​ ក្រៅពី​គេង​យប់​រួច​ តើ​អ្នក​ចង់​ដឹង​ទេ​ថា​ តើ​ការឱ្យ​ទារក​គេង​ថ្ងៃ​ទៀងទាត់​ពិតជា​ល្អ​ចំពោះ​ខួរក្បាល​ប៉ុណ្ណា​?

តាមរយៈ​ការសិក្សា​ពី​វិទ្យាល័យ​វិទ្យាសាស្ត្រ​ជាតិ​បាន​បង្ហាញថា​ ក្រោយពេល​គេងថ្ងៃ​រួច​ ទារក​អាច​រៀន​ពី​រឿងរ៉ាវ​ថ្មីៗ​កាន់តែ​មាន​ប្រសិទ្ធិភាព​ច្រើន​ឡើង​។​ ពេលវេលា​គេងថ្ងៃ​របស់​ទារក​ខុសប្លែក​ពីគ្នា​ អាស្រ័យ​លើ​អាយុ​។​ នៅ​ដំណាក់កាល​ទើបនឹង​កើត​ ខួរក្បាល​ និង​ប្រព័ន្ធ​សរសៃប្រសាទ​ទារក​ចូលចិត្ត​សម្រាក​ច្រើន​ ដូច្នេះ​ទារក​អាច​គេងថ្ងៃ​បាន​រយៈពេល​យូរ​។​ ក្រៅពី​ការគេងយប់​ ក្មេង​ដែល​គេងថ្ងៃ​បាន​ទៀងទាត់​នឹង​មាន​ការលូតលាស់​ខួរក្បាល​ច្រើនជាង​ទារក​គេង​តែ​ពេល​យប់​។

ខាងក្រោម​នឹង​បង្ហាញ​អ្នក​ឱ្យ​បានដឹង​ពី​អត្ថប្រយោជន៍​នៃ​ការគេងថ្ងៃ​របស់​ទារក​៖​

ការចងចាំ៖ ការសិក្សា​ជាច្រើន​បាន​បង្ហាញថា​ ទារក​ដែល​គេងថ្ងៃ​បានល្អ​ មាន​សមត្ថភាព​ចងចាំ​អ្វីៗ​បាន​ប្រសើរ​ ចងចាំ​ទាំង​អ្វី​ថ្មីៗ​ និង​ចងចាំ​បាន​យូរ​។

ថាមពល​នៃ​ការយល់ដឹង៖ ទារក​មាន​សមត្ថភាព​អាច​រៀន​ពី​រឿងរ៉ាវ​ជាច្រើន​ និង​អារម្មណ៍​ថ្មីនៅជុំវិញ​ពួកគេ​ដូចជា​ ការស្ទាបអង្អែល​ សម្លេង​ ការមើលឃើញ​ ក្លិន​ និង​រសជាតិ​។​ ការឱ្យ​កូន​គេងថ្ងៃ​ ជា​រឿង​មួយ​ល្អបំផុត​ ព្រោះ​វា​នឹង​ជួយឱ្យ​កូនតូច​ឆាប់​ចាប់បាន​អ្វីៗ​រហ័ស​។​ ហើយ​ទារក​គេង​បាន​គ្រប់គ្រាន់​អាច​ចងចាំ​ពី​ជំនាញ​ដែល​ពួកគេ​បាន​រៀន​បាន​រយៈពេល​យូរ​។​

គំនិត​ច្នៃប្រឌិត៖ ការគេងថ្ងៃ​ក៏​អាច​ជួយ​ដល់​មុខងារ​ខួរក្បាល​ត្រង់​តំបន់​ផ្សេង​ជាច្រើន​ទៀត​។​ ក្មេង​គេងថ្ងៃ​បាន​គ្រប់គ្រាន់​ច្រើន​តែ​មាន​គំនិត​ច្នៃប្រឌិត​ មាន​សមត្ថភាព​ស្រមើស្រមៃ​។​ ខួរក្បាល​នឹង​ដំណើរការ​អ្វី​ដែល​ពួកគេ​បាន​រៀន​ ហើយ​តភ្ជាប់​ទៅ​រក​ភាពស្រមើស្រមៃ​។​

ចេះ​សហការ​ និង​ទំនាក់ទំនង៖ អត្ថប្រយោជន៍​ដ៏សំខាន់បំផុត​នៃ​ការគេងថ្ងៃ​គ្រប់គ្រាន់​គឺ​ ចេះ​សហការ​បានល្អ​។​ ពួកគេ​នឹង​មាន​កំណើន​សមត្ថភាព​ការសហកា​រ និង​ទំនាក់ទំនង​ជាមួយ​រឿងរ៉ាវ​ផ្សេងៗ​។​ នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ច្បាស់ថា​ ការគេងថ្ងៃ​ ជា​រឿង​មួយ​សំខាន់​ចំពោះ​ដំណើរលូតលាស់​នៃ​ការរៀន​ និង​ការអនុវត្តន៍​។

អន្តរ​ទំនាក់ទំនង​នៃ​ព័ត៌មាន៖ ខួរក្បាល​របស់​មនុស្សយើង​មាន​តំបន់​ពិសេសៗ​ជាច្រើន​ អាច​ជួយ​បង្កើត​ទំនាក់ទំនង​រវាង​ព័ត៌មាន​ដែល​យើង​ប្រមូល​បាន​។​ គេ​បាន​រកឃើញថា​ ទារក​គេងថ្ងៃ​បាន​គ្រប់គ្រាន់​មាន​សមត្ថភាព​ទំនាក់ទំនង​ព័ត៌មាន​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ពេលវេលា​ខុសគ្នា​ ពី​រឿងរ៉ាវ​ផ្សេងគ្នា​។​ នេះ​ជា​រឿង​មួយ​ដ៏សំខាន់បំផុត​ ដើម្បី​ពង្រឹង​សមត្ថភាព​ខួរក្បាល​កូនតូច​របស់​អ្នក​។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់