Graphic

បញ្ហារ ៤យ៉ាងដែលបណ្តាលឲ្យកូនតូចបែកញើសក្បាលច្រើន


ចុះផ្សាយ៖ ថ្ងៃទី ១១ មិថុនា ឆ្នាំ២០១៧ ម៉ោង ២០:០៩នាទី

ឪពុកម្តាយជាច្រើនមានការភ្ញាក់ផ្អើលពេលឃើញកូនបែកញើសក្បាលច្រើន។ ជាការពិតណាស់ ឪពុកម្តាយ​តែងតែ​ចោទ​ជា​សំណួរ​ចំពោះ​បញ្ហា​នេះ​។ ប្រសិនបើ​កូន​អ្នក​បែកញើស​ក្បាល​នៅពេល​គេង ឬ​ពេល​បៅ​ដោះ អ្នក​មិន​ចាំបាច់​នាំ​គេ​ទៅ​ជួបនឹង​វេជ្ជបណ្ឌិត​ឡើយ​។

គ្មានអ្វី​ត្រូវ​ព្រួយបារម្ភ​ទេ​។ ឪពុកម្តាយ​ថ្មីថ្មោង​ភាគច្រើន​ខ្លាច ពេល​ឃើញ​ក្បាល​កូន​បែកញើស​។ តែ​មិន​អាច​និយាយ​បាន​ថា ការបែកញើស​ក្បាល​របស់​ទារក​ជា​រឿង​មួយ​ធម្មតា​។ ខាងក្រោម​នេះ​ជា​មូលហេតុ​ដែល​ធ្វើឱ្យ​កូន​អ្នក​បែកញើស​ក្បាល​ច្រើន​៖

គ្រុនក្តៅ៖ ក្បាល​ទារក​ក្តៅជាង​ខ្លួន​។ ប្រសិនបើ​អ្នក​ចង់​ពិនិត្យ​មើល​អាការៈ​គ្រុនក្តៅ​កូន អ្នក​ត្រូវ​ស្ទាប​ថ្ពាល់ ឬ​ស្បែក​ក្រោម​ចង្ការ​របស់​កូន​អ្នក​។ មុខងារ​រាងកាយ​របស់​ទារក​ខុសប្លែក​ពី​មនុស្ស​ធំ​។ ហេតុនេះ​កុំបារម្ភ​បើសិន​កូន​អ្នក​ក្តៅ​ក្បាល​។

ក្រពេញ​ញើស៖ ទារក​ទើបនឹង​កើត​គ្មាន​ក្រពេញ​ញើស​សកម្ម​ជួយដល់​ក្បាល​របស់​គាត់​ឡើយ​។ អ្នក​ត្រូវ​ដឹងថា រាងកាយ​ទារក​មិន​បញ្ចេញ​ញើស​ឡើយ​។ វា​មានតែ​ក្បាល​ប៉ុណ្ណោះ​ដែល​ចេញ​ញើស​។ នេះ​ដោយសារតែ​ក្បាល​ទារក​មាន​តែ​ក្រពេញ​ញើស​សកម្ម​។ ប្រសិនបើ​ទារក​បែកញើស​ក្បាល មាន​ន័យថា គាត់​កំពុង​ក្តៅ​ស្អុះ​។

បែកញើស​នៅពេល​យប់៖ ទារក​មិន​ចេះ​ប្រែ​ខ្លួន​ចុះ​ឡើង​ដូចជា​មនុស្សធំ​ក្នុង​ពេល​គេង​ទេ​។ នេះ​ជា​ហេតុ​ធ្វើឱ្យ​ក្បាល​នៅត្រង់​ទីតាំង​តែមួយ បណ្តាលឱ្យ​បែកញើស​នៅពេល​យប់​។ មូលហេតុ​ផ្សេងទៀត​អាច​ដោយសារ​អ្នក​ដណ្តប់​គេ​ខ្លាំង​ពេក​។ កុំ​បង្កើន​កម្តៅ​ឱ្យ​ទារក​ច្រើន​ខ្លាំងពេក ព្រោះ​វា​អាច​នាំឱ្យ​ទារក​ស្លាប់​មួយរំពេច​។

បែកញើស​ពេល​បំបៅ៖ អ្នកម្តាយ​ភាគច្រើន​ចូលចិត្ត​បី​កូន​បំបៅ​។ ហើយ​វា​ទាមទារ​ឱ្យ​អ្នក​កាន់​ក្បាល​កូន​ក្នុង​ទីតាំង​តែមួយ ឱ្យតែ​កូន​ងាយស្រួល​បៅ​។ បាតដៃ​របស់​អ្នក​ផ្តល់​កម្តៅ​ដល់​ក្បាល​កូន ធ្វើឱ្យ​កូន​បែកញើស​ក្បាល​។

ប៉ុន្តែ​ប្រសិនបើ​ទារក​បែកញើស​ក្បាល​គ្រប់​ពេលវេលា អ្នក​គួរ​ទៅ​ជួបនឹង​វេជ្ជបណ្ឌិត ដើម្បី​បញ្ជាក់ពី​មូលហេតុ​។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់