Active Sport

​មុនពេល​មាន​ផ្ទៃពោះ​ស្ត្រី​ត្រូវ​ដឹងរឿងរ៉ាវចាំបាច់មួយចំនួន​


ចុះផ្សាយ៖ ថ្ងៃទី ១១ មិថុនា ឆ្នាំ២០១៧ ម៉ោង ២០:១៧នាទី

ប្រសិនបើអ្នកគម្រោងចង់មានផ្ទៃពោះ វិធី​ដ៏ល្អ​បំផុត​ត្រូវ​មើលថែ​ខ្លួនឯង​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ទៅ​រួច​។ មាន​ស្ត្រី​ជាច្រើន​ធ្វើ​ខុស​រឿង ដោយសារ​តែ​ខ្វះ​ការយល់ដឹង។ មាន​រឿងរ៉ាវ​មួយចំនួន​ដែល​ត្រូវបាន​គេ​ទទួលស្គាល់​ថា ជាការពិត តែ​មិនមែន​ជា​ការត្រឹមត្រូវ​ឡើយ។

ខាងក្រោម​នេះ​ជា​រឿងរ៉ាវ​មួយចំនួន​ដែល​អ្នក​គួរដឹង​មុនពេល​មាន​ផ្ទៃពោះ៖

ភាពតានតឹង​អាច​ប៉ះពាល់​ដល់​សមត្ថភាព​មាន​ផ្ទៃពោះ៖ ភាពតានតឹង​បាន​ធ្វើឱ្យ​ការផលិត​អរម៉ូន​ប្រូឡាក់ទីន​ខុស​ធម្មតា។ វា​បាន​រារាំង​ដល់​វដ្តរដូវ ធ្វើឱ្យ​រាងកាយ​មិនអាច​បញ្ចេញ​អូវុល​បាន។ វា​ក៏​រំខានដល់​ផ្លូវស្បូន​ពី​ការតភ្ជាប់​អូវុល​ទៅនឹង​មេជីវិត​បុរស។

អ្នក​ត្រូវ​រក្សា​ទម្ងន់​ឱ្យ​បាន​ល្អបំផុត៖ មិនថា​អ្នក​ស្គម ឬ​ក៏​ធាត់​ពេក​ទេ សុទ្ធតែ​អាច​មាន​កូន​បាន។ រាងកាយ​ត្រូវការ​សារធាតុ​ចិញ្ចឹម ដើម្បី​ផ្តល់​ថាមពល​ដល់​សរីរាង្គ។ ម្យ៉ាងវិញ​ទៀត ស្ត្រី​ធាត់ពេក​ត្រូវការ​ប្រើ​ថាមពល​ដើម្បី​ទប់ទល់​នឹង​ការខូច​សរីរាង្គ​មុនពេល​មាន​ផ្ទៃពោះ​។ នេះ​ជា​ហេតុ​ដែល​អ្នក​ត្រូវ​រក្សា​ទម្ងន់​ឱ្យបានល្អ។ នៅពេល​សរីរាង្គ​ទាំងឡាយ​ដំណើរការ​បានល្អ រាងកាយ​អាច​ត្រៀមនឹង​មាន​ផ្ទៃពោះ​បាន។

ការជក់បារី សេព​ជាតិស្រវឹង ថ្នាំញៀន និង​កាហ្វេ​មិនល្អ​ចំពោះ​សុខភាព​ទារក និង​ស្ត្រី​ចង់​មាន​កូន៖ ការជក់​បារី​បណ្តាលឱ្យ​ស្ត្រី​រលូតកូន ហូរឈាម​តាម​ទ្វារមាស ការសម្រាលកូន​មិន​គ្រប់ខែ និង​ទម្ងន់​ទារក​ស្រាល។ វា​ក៏​អាច​ធ្វើឱ្យ​ទារក​ស្លាប់​ភ្លាម​មួយ​រំពេច​ផងដែរ។ លើសពីនេះទៀត វា​ធ្វើឱ្យ​កម្រិត IQ និង​ការលូតលាស់​របស់​ទារក​ខ្សោយ។ ការសេព​ជាតិ​ស្រវឹង​ក្នុងពេល​មាន​ផ្ទៃពោះ​បណ្តាលឱ្យ​ទារក​ជួបនឹង​បញ្ហា​កង្វះ​កាយសម្បទា បញ្ហា​ខួរក្បាល ការលូតលាស់​យឺត។ ការសេព​គ្រឿងញៀន​ខុសច្បាប់​ដូចជា កូកាអ៊ីន ម៉ារីចូណា និង​សារធាតុ​ផ្សេងៗ​ទៀត​ធ្វើឱ្យ​អ្នក​ងាយនឹង​រលូត​កូន កំណើត​កូន​មិន​គ្រប់​ខែ និង​កង្វះ​អវៈយវៈ។

អាស៊ីត​ហ្វូឡិច​ជួយដល់​ការមាន​កូន និង​រក្សា​សុខភាព​ទារក៖ ចាប់ផ្តើម​ញ៉ាំ​ស្លឹក​បន្លែបៃតង​ឱ្យ​បាន​ច្រើន ដើម្បី​ទទួលបាន​បរិមាណ​នៃ​អាស៊ីត​ហ្វូឡិច​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ។ ជាតិដែក និង​វីតាមីន K ក៏​មាន​ក្នុង​បន្លែ​បៃតង​ដែរ។ ដំបូង​ឡើយ សារធាតុ​ចិញ្ចឹម​ទាំងនេះ​ជួយដល់​ស្បូន​ទប់ទល់នឹង​ទារក រួច​ជួយ​ដល់​ការលូតលាស់​របស់​គភ៌​ដោយ​បញ្ជូន​សារធាតុ​ចិញ្ចឹម​ទៅ​ឱ្យ។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់