Active Sport

រមណីយដ្ឋានតាតៃ


ចុះផ្សាយ៖ ថ្ងៃទី ២៣ មីនា ឆ្នាំ២០១២ ម៉ោង ០៨:១៨នាទី

តាតៃជា​រមណីយ​ដ្ឋាន​ ធម្មជាតិ​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូ​ម៉ែត្រ ​ពី​ទី​រួម​ខេត្ត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤៨ ​ក្នុង​ភូមិ​តាតៃ​ឃុំ​តាតៃ​ស្រុក​ស្មាច់​មាន​ជ័យ​។ ​ទីនេះ​ជា​តំបន់​ទឹក​ធ្លាក់​មាន​២​ជាន់​ដែល​ជាន់​ទី​១ ​មាន​កម្ពស់​៥​ទៅ​៦​ម៉ែត្រ​ជា​ជម្រាល​។​ ជាន់​ទី២​មាន​កម្ពស់​១២​ទៅ​១៥​ម៉ែត្រ​។ កោះកុង : នា​ពេល​យប់​ងងឹត​ស្លុប ​យើងចេញ​ដំណើរ​តាម​ទូក​កាយ៉ាក​ទាំង​ព្រឺ​ព្រួច​លើ​​ផ្ទៃ​ទឹក​ ដ៏​ល្វឹង​ល្វើយ។ ក្រៅ​ពី​ភាព​ស្ងប់​ស្ងាត់​ក្នុង​ស្បៃ​រាត្រី​មាន​តែ​សំឡេង​​គាស់​ច្រវា​ ក្នុង​ទឹក​ និង​សត្វ​រៃ​យំ​រហ៊ឹម​ៗ​​ប៉ុណ្ណោះ​​។ រំពេច​នោះ​ ពន្លឺ​ភ្លិប​ភ្លែត​ព្រោង​ព្រាត​​​នៅ​​ដើម​ឈើ​តុប​តែង​ដោយ​សត្វ​អំពិល​អំពែក ​រាប់​ពាន់​ក្បាល បង្កើត​បាន​ជា​ទិដ្ឋ​ភាព​ដ៏​ត្រកាល​នៅ​ត្រើយ​ម្ខាង​ស្ទឹង៕

Loading…


ចំណាត់ក្រុម៖
មតិយោបល់