ចង់បានកូនឆ្លាតតាំងពី​នៅក្នុង​ផ្ទៃ​ររហូតដល់​កើតមែនទេ? សូមអនុវត្តិវិធីទាំងនេះ


ចុះផ្សាយ៖ ថ្ងៃទី ១១ មិថុនា ឆ្នាំ២០១៧ ម៉ោង ២០:៣៥នាទី

ចង់បានកូនឆ្លាតមែនទេ? ត្រូវផ្តោតសំខាន់ទៅលើរបបអាហាររបស់អ្នក ជាពិសេស​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ និង​ក្រោយពេល​មាន​ផ្ទៃពោះ។ ទារក​ក្នុង​ពោះ​ម្តាយ​ដែល​បាន​ទទួលទាន​អាស៊ីត​ខ្លាញ់​អូមេហ្គា-៣យ៉ាងតិច​ណាស់ ២០០ក្រាម ភ្នែក​នឹង​ភ្លឺ​ច្បាស់ មាន​ខួរក្បាល និង​អាកប្បកិរិយា​ល្អ មាន​សមត្ថភាព​ខួរក្បាល សុខភាព​ល្អ ហើយ​មាន​សមត្ថភាព​ខួរក្បាល​ខ្ពស់។

ការទទួលទាន​អាហារ​សមុទ្រ​ផ្សេងៗ​ឱ្យ​បាន ២-៣ដង​ក្នុង ១សប្តាហ៍ នឹង​ទទួលបាន​អាស៊ីត​ខ្លាញ់​អូមេហ្គា-៣តាម​តម្រូវការ​របស់​អ្នក និង​ទារក​របស់​អ្នក ដោយ​មិន​ចាំបាច់​បារម្ភពី​បារត​ក្នុង​ត្រី​ឡើយ។

ជាការពិត​ណាស់ អ្នកជំនាញ​ជាច្រើន​បាន​ណែនាំ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន​ទទួល​ទាន​អាស៊ីត​ខ្លាញ់​ត្រី​អូមេហ្គា-៣ DHA ឱ្យបាន​យ៉ាងហោច​ណាស់ ២០០មីលីក្រាម​ជា​រៀងរាល់​ថ្ងៃ។

ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការទទួលទាន​ត្រី​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​អាច​ជួយ​បង្កើន​កម្រិត IQ ទារក។

បង្កើន​ភាពឆ្លាត​ដល់​ខួរក្បាល​ទារក

បណ្តុំ​នៃ DHA ក្នុង​រាងកាយ​អ្នក ក្នុង​ខ្លួន​កូន​របស់​អ្នក ក្នុង​ភ្នាស​កោសិកា​ប្រសាទ មាន​សារៈសំខាន់​ជួយដល់​ការលូតលាស់​ប្រព័ន្ធ​សរសៃ​ប្រសាទ។

អាស៊ីត​ខ្លាញ់​អូមេហ្គា-៦ ជា​អាហារ​ដ៏​សំខាន់​របស់​ជនជាតិ​អាមេរិច មាន​ដូចជា ប្រេង​សណ្តែក។ ប្រេង​នេះ​ជំនួយដល់​សុខភាព​បេះដូង​របស់​អ្នក។

ដើម្បី​បង្កើន​សុខភាព​ខួរក្បាល និង​ប្រាជ្ញា អ្នក​គួរ​ទទួលទាន​អាហារ​សមុទ្រ​យ៉ាងតិចណាស់ ១២ក្រាម​រៀងរាល់​សប្តាហ៏ (ដូចជា ត្រី​សាល់ម៉ុង ត្រី​ធូណា និង​ត្រី​សាឌីន) ឬ​ទទួលទាន​ស៊ុត។

ទទួលទាន DHA ទាំង​ក្នុង​ពេល​មាន​ផ្ទៃពោះ និង​ក្រោយ​ពេល​សម្រាល​រួច។

ការសិក្សា​មួយ​បាន​បង្ហាញ​ពី​គុណប្រយោជន៍​របស់​អាស៊ីត​ខ្លាញ់​អូមេហ្គា-៣ DHA ពី​ស៊ុត​លឿង ជំនួយ​ដល់​ភ្នែក​ទារក​អាយុ ៦ខែ​ដែល​ខ្វះ DHA។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់