Active Sport

ចំណុចខ្លះៗដែលបញ្ជាក់ប្រាប់ថាអ្នកមានកូនភ្លោះហើយ


ចុះផ្សាយ៖ ថ្ងៃទី ១២ មិថុនា ឆ្នាំ២០១៧ ម៉ោង ២០:៣៩នាទី

រោគសញ្ញា​ដំបូង​របស់​ម្តាយ​មាន​កូនភ្លោះ​ខុសពី​ម្តាយ​មាន​កូន​ធម្មតា​។​ ប្រសិនបើ​អ្នក​មាន​ផ្ទៃ​ជា​កូនភ្លោះ​ អ្នក​ត្រូវការ​ការថែទាំ​បន្ថែម​ឱ្យបាន​ច្រើន​។​ ស្ត្រី​មាន​កូនភ្លោះ​ងាយនឹង​ប្រឈម​ការសម្រាលកូន​មិនគ្រប់ខែ​ និង​ទារក​ទម្ងន់​ស្រាល​។​ អាការៈ​របស់​ស្ត្រី​មាន​កូនភ្លោះ​ធ្ងន់ធ្ងរ​ជាង​ស្ត្រី​មានផ្ទៃ​ជា​កូន​ធម្មតា​។

អាការៈ​មិនស្រួលខ្លួន​ខ្លាំង​នៅពេល​ព្រឹក៖ អាការៈ​មិនស្រួលខ្លួន​ខ្លាំង​នៅពេល​ព្រឹក​ ជា​សញ្ញា​ដំបូង​នៃ​ការមាន​ផ្ទៃ​ជា​កូនភ្លោះ​។​ ស្ត្រី​ច្រើនជាង​ ៥០%​ចាប់ផ្តើម​ចង់​ក្អួត​នៅ​ដំណាក់កាល​ដំបូង​នៃ​ការមាន​ផ្ទៃពោះ​។​ ស្ត្រី​មាន​កូនភ្លោះ​មាន​អាការៈ​មិន​ស្រួលខ្លួន​ខ្លាំងជាង​ស្ត្រី​មាន​ផ្ទៃពោះ​កូន​តែមួយ​។​

លំហូរ​ឈាម​ និង​ដុំឈាម៖ ស្ត្រី​មាន​ផ្ទៃពោះ​ច្រើនតែ​ជួបនឹង​បញ្ហា​លំហូរ​ដុំឈាម​។​ អ្នក​នឹង​សង្កេតឃើញ​ថា​ ដុំឈាម​មាន​ពណ៌​ផ្កាឈូក​ និង​ត្នោត​ ជា​អាការៈ​ទូទៅបំផុត​។​ ប្រសិនបើ​ការលំហូរឈាម​ តែ​មិន​គ្រុនក្តៅ​ និង​លំហូរ​ដុំឈាមក្រហម​ទេ​ បញ្ជាក់ថា​ អ្នក​មាន​កូនភ្លោះ​។​

ឡើង​ទម្ងន់៖ ស្ត្រី​មាន​កូនភ្លោះ​ឡើង​ទម្ងន់​ច្រើនជាង​ស្ត្រី​មាន​កូន​ធម្មតា​។​ នេះ​ដោយសារតែ​អ្នក​ទទួល​បន្ទុកលើ​កូន​ ២ សុក​ ២ និង​ទឹកភ្លោះ​ ២។​ ស្ត្រី​មាន​កូន​ធម្មតា​ ជាមធ្យម​ឡើង​ទម្ងន់​ ២៥ផោន​ ស្របពេល​ដែល​ស្ត្រី​មាន​កូនភ្លោះ​ឡើង​ទម្ងន់​ពី​ចន្លោះ​ ៣០-៣៥ផោន​។​

ចង្វាក់​បេះដូង​ ២​លោត៖ ការបាន​លឺ​សម្លេង​ចង្វាក់​បេះដូង​លោត​លើកដំបូង​ ជា​បទពិសោធន៍​គួរឱ្យ​ចងចាំ​បំផុត​សម្រាប់​ម្តាយ​គ្រប់រូប​។​ ការមាន​ផ្ទៃពោះ​បានរយៈពេល​ ៩សប្តាហ៍​ ចង្វាក់​បេះដូង​របស់​កូនភ្លោះ​នឹងចាប់ផ្តើម​លោត​ផ្សេងៗ​គ្នា​។​

ឧស្សាហ៍​ស្រេកឃ្លាន៖ អាការៈ​របស់​ស្ត្រី​មាន​កូនភ្លោះ​តែងតែ​មាន​អារម្មណ៍​ឃ្លាន​។​ ស្ត្រី​មាន​កូនភ្លោះ​ត្រូវការ​ញ៉ាំ​ច្រើនជាង​ស្ត្រី​មាន​កូន​មួយ​។​

ស្ត្រី​វ័យ​ ៣០ និង​៤០ឆ្នាំ​ច្រើនតែ​បាន​កូនភ្លោះ​។​ ព្រោះ​នៅពេល​អ្នក​កាន់តែ​ចាស់​ វដ្ត​នៃ​ការបញ្ចេញ​អូវុល​កាន់តែ​តិច​។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់