ត្រឹមរយៈពេល 34ថ្ងៃបំបែបកំណត់ត្រាជិះឡាន off-road ឡើងកំពូលភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាមុនគេ


ចុះផ្សាយ៖ ថ្ងៃទី ២០ មិថុនា ឆ្នាំ២០១៧ ម៉ោង ២០:២០នាទី

អ្នកទាំងអស់គ្នាពិតជាបានស្គាល់ ឬធ្លាប់បានឮភ្នំមួយរបស់ប្រទេសកម្ពុជាដែលមានកំពស់រហូតដល់ 1813 mដែលជាភ្នំមានកំពស់ខ្ពស់ជាងគេបំផុតរបស់ប្រទេសកម្ពុជាយើងគឺភ្នំឱរ៉ាល់ដែលមានទីតាំងស្ថិតនៅខេត្ត កំពង់ស្ពឺ។  យោងទៅតាមគណនីហ្វេសប៊ុកឈ្មោះ Pol Rider បានសរសេររៀបរាប់ថា “ពួកគាត់អាចឡើងដល់ក្នុងរយៈពេល 34ថ្ងៃ ពិតជាអស្ចារ្យមែន។ យើងសាកស្រមៃមើលថា យើងអាចរស់នៅបានទេក្នុងព្រៃជ្រៅរយៈពេលជាងមួយខែស៊ូទ្រាំនឹងការលំបាកគ្រប់បែបយ៉ាង ខ្វះទឹក ខ្វះស្បៀង ឡានខូច អាកាសធាតុជាងដប់អង្សា ផ្លូវធ្វើដំណើរឡើងចំងាយ៨គីឡូ និងកំពស់1813 m ដូចពួកគាត់បានទេ។ ហើយឡានបៃតងនេះបានដាច់កាបពេលសណ្តោងឡើងភ្នំ រួចក្រឡាប់ធ្លាក់មកក្រោមក្នុងចំងាយជាង៥០m ហើយបណ្តាលឲ្យ Driver និង Co-Driver បានរងរបួសស្រាល។ តែយ៉ាងណាក៏ដោយពួកគាត់បានបំបែបកំណត់ត្រាជិះឡាន off-road ឡើងកំពូលភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាមុនគេ។ សូមបញ្ជាក់ថា ភ្នំឱរ៉ាល់គ្មានផ្លូវសម្រាប់ឡាន ឬម៉ូតូឡើងដូចនៅភ្នំបូកគោនោះទេ។”

ប្រភព៖ Pol Rider

Loading…


ពាក្យទាក់ទង៖ , ,

ចំណាត់ក្រុម៖
មតិយោបល់