មូលហេតុដែលស្ត្រី​មាន​ផ្ទៃពោះ​គួរតែងូត ឬ​ត្រាំ​ទឹកក្តៅ​អ៊ុនៗ​


ចុះផ្សាយ៖ ថ្ងៃទី ២៣ មិថុនា ឆ្នាំ២០១៧ ម៉ោង ១៦:១៦នាទី

អបអរសាទរ​ចំពោះ​ការមាន​ផ្ទៃពោះ​របស់​អ្នក! ឥលូវ ចំណង់ និង​ដំបូន្មាន​ទាំងអស់​បាន​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ច្របូកច្របល់។ សម្រាក ហើយ​ត្រូវ​ចាំ​ថា ការមាន​ផ្ទៃពោះ ជា​ដំណើរ​បស់​ធម្មជាតិ និង​ជា​ដំណាក់កាល​មួយ​សម្រាប់​ស្ត្រី ដើម្បី​ទទួល​បាន​ក្តីសុខ ប្រកប​ដោយ​ភាពតានតឹង ឬ​ក្តី​បារម្ភ​តិចតួច។

ដំបូន្មាន​មួយ​ដែល​អ្នកម្តាយ​គ្រប់រូប​មិន​ទាន់​ច្បាស់​ថា​តើ ស្ត្រី​អាច​ងូត ឬ​ត្រាំ​ទឹកក្តៅ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​បាន ឬ​ក៏​អត់។

អ្នកជំនាញ​ជាច្រើន​ឯកភាព​ថា ស្ត្រី​មាន​គភ៌​អាច​ត្រាំ​អាង​ទឹកក្តៅ​បាន ឱ្យ​តែ​សីតុណ្ហភាព​ទឹក​ត្រូវ​នឹង​កម្តៅ​រាងកាយ។ ប្រសិនបើ​ទឹកក្តៅ​ខ្លាំង​ជ្រុល វា​នឹង​បង្កើន​ចង្វាក់​បេះដូង កាត់បន្ថយ​លំហូរ​ឈាម​ទៅ​ឱ្យ​រាងកាយ បណ្តាល​ឱ្យ​ទារក​ជួប​នឹង​ភាពតានតឹង។

ការសិក្សា​បាន​បង្ហាញ​ថា កម្តៅ​ខ្លាំង​ពេក ជាពិសេស​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​ត្រីមាស​ដំបូង អាច​បណ្តាល​ឱ្យ​ទារក​ខ្វះ​អវយវៈ ប៉ះពាល់​ដល់​ឆ្អឹង​ខ្នង និង​ខួរក្បាល។ វា​ជា​រឿង​មួយ​សំខាន់​ណាស់ ដែល​ត្រូវ​ស្ទង់​មើល​កម្តៅ​ទឹក ដោយ​ទែម៉ូម៉ែត្រ មុន​នឹង​ងូត ឬ​ត្រាំ ដើម្បី​សម្រួល​សាច់ដុំ។

អត្ថប្រយោជន៍​នៃ​ការងូត ឬ​គេង​ត្រាំ​ទឹកក្តៅ​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​មាន​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដូចជា៖

  • ជា​វិធី​បំបាត់​អាការៈ​ឈឺចាប់​សាច់ដុំ ជាពិសេស​ត្រង់​សាច់ដុំ​ខ្នង និង​ជើង ដើម្បី​ឱ្យ​ស្ត្រី​គេង​លក់​បាន​ស្រួល។
  • អាច​ជួយ​ព្យាបាល​អាការៈ​ហើម​ជើង ក​ជើង​របស់​ស្ត្រី
  • ជួយ​ការពារ​ពី​ការកន្ត្រាក់​ស្បូន​មុន​ខែ ព្រោះ​ទឹក​ជួយ​កាត់បន្ថយ​ការឈឺចាប់។
  • អាច​ជួយ​បង្កើន​ទឹកភ្លោះ ក្នុង​ករណី​កម្រិត​ទឹកភ្លោះ​របស់​អ្នក​តិច៕

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ពាក្យទាក់ទង៖ ,

ចំណាត់ក្រុម៖
មតិយោបល់