៥ចំណុចដើម្បី​ធ្វើឱ្យ​កូនតូច​របស់អ្នកសើច​


ចុះផ្សាយ៖ ថ្ងៃទី ២៦ មិថុនា ឆ្នាំ២០១៧ ម៉ោង ១០:២១នាទី

កូនតូច​អាច​ផ្លាស់ប្តូរ​ជីវិត​របស់​អ្នក​ឱ្យ​ល្អ​ប្រសើរ​។ ការបាន​ឃើញ​កូន​អ្នក​ញញឹម ឬ​សើច​នឹង​ជួយ​ឱ្យ​អ្នក​ភ្លេច​រាល់​បញ្ហា​ទាំងឡាយ​របស់​អ្នក ធ្វើឱ្យ​អ្នក​ចង់​ចំណាយ​ពេលវេលា​ច្រើនជាង​កូន​។ ភាពបរិសុទ្ធ​ចិត្ត​របស់​កូន​តូច​អាច​មើល​ឃើញ​តាមរយៈ​ស្នាម​ញញឹម​។

ជាធម្មតា កូន​តូច​ចេះ​ញញឹម​ក្រោយពេល​គេ​បាន​អាយុ ១​ខែ​។ បន្ទាប់ពី​គេ​ចេះ​ញញឹម គេ​ចេះ​សើច​លឺៗ​ពេល​គេ​បាន ៣-៤​ខែ​។ ប្រសិនបើ​កូន​តូច​អ្នក​មិន​ចេះ​សើច ឬ​ញញឹម​ទេ អ្នក​ត្រូវ​ធ្វើ​រឿងរ៉ាវ​ផ្សេងៗ ដើម្បី​ជម្រុញ​ចិត្ត​ទារក​ឱ្យ​ចេះ​ញញឹម​។

ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​មួយចំនួន​អាច​ជួយ​ឱ្យ​កូន​តូច​សើច​លឺៗ​បាន​៖

សើច​ដាក់​កូន​តូច​របស់​អ្នក៖ វិធី​ដែល​ងាយស្រួល​បំផុត​ដើម្បី​ធ្វើឱ្យ​ទារក​សើច​លឺៗ​គឺ ត្រូវ​សម្លឹង​មើល​គេ រួច​ញញឹម ហើយ​ធ្វើមុខ​ធ្វើមាត់​ដាក់​គេ​។ កូន​របស់​អ្នក​តែងតែ​រង់ចាំ​មើល​អ្នក​សម្លឹង​មើល​គេ ហើយ​ញញឹម​ដាក់​។ វា​ជា​វ័យ​ដែល​កូន​តូច​ចេះ​សើច​ច្រើន ជួនកាល​សូម្បីតែ​ពេល​អ្នក​ក្រដាស​។

លេង​បិទពួន៖ នេះ​ជា​ល្បែង​ដ៏​ពេញនិយម​បំផុត​មួយ​សម្រាប់​ក្មេងៗ ដោយ​មិន​គិតពី​វណ្ណៈ សាសនា ឬ​ពណ៌​សម្បុរ​ឡើយ​។ ពេល​អ្នក​សម្លឹង​មើល​គេ ហើយ​លេង​ល្បែង​មួយ​នេះ គេ​នឹង​រង់ចាំ​មើល​អ្នក ហើយ​អ្នក​ប្រាកដជា​អាច​ធ្វើឱ្យ​កូន​អ្នក​សើច​លឺៗ​។

និយាយ​ជាមួយ​កូន៖ ការនិយាយ​គ្នា​នឹង​កូន​តូច​អាច​ជួយ​បង្កើត​ទំនាក់ទំនង​ក្រសែ​ភ្នែក​ជាមួយ​អ្នក​។ មិនថា​ពេល​ណា​ទេ និយាយ​ទៅ​កូន​អ្នក ដោយ​បង្ហាញ​ទឹកមុខ​ប្លែកៗ និង​គួរឱ្យ​ចង់​សើច​។ ការធ្វើ​បែបនេះ​ដដែលៗ​នឹង​ធ្វើឱ្យ​កូន​អ្នក​សើច​។

ធ្វើ​រឿង​គួរឱ្យ​ចង់​សើច៖ អ្នក​អាច​ធ្វើឱ្យ​កូន​តូច​សើច​បាន ដោយ​ធ្វើ​រឿង​ឆ្កួតៗ ជាពិសេស​ធ្វើ​សម្លេង​គួរឱ្យ​ចង់​សើច​។

លេង​ជាមួយ​កូន៖ លេង​របស់​ក្មេង​លេង​ជាមួយ​កូន​។ អ្នក​អាច​ម៉ាស្សា​ឱ្យ​កូន​តូច​ថ្នមៗ​ពេល​កំពុង​លេង វា​នឹង​ធ្វើឱ្យ​កូន​សើច​លឺៗ​៕

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ពាក្យទាក់ទង៖ ,

ចំណាត់ក្រុម៖
មតិយោបល់