អាហារ​ ៥មុខ​ជួយ​ក្មេងៗពីបញ្ហា​ទល់លាមក


ចុះផ្សាយ៖ ថ្ងៃទី ០៣ កក្កដា ឆ្នាំ២០១៧ ម៉ោង ២១:៣៨នាទី

អាការៈ​ទល់លាមក ជា​បញ្ហា​ទូទៅ​មួយ​ដែល​ក្មេងៗ​តែងតែ​ប្រឈម​មុខ។ មូលហេតុ​ការពិត​ដោយសារ ជា​ធម្មតា ក្មេងៗ​ទទួលទាន​ទឹក​មិន​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ។ តែ​ទោះបី​ជា​យ៉ាងណា ក៏​នៅ​មាន​មូលហេតុ​ទូទៅ​មួយចំនួន​ទៀត​ដូចជា កង្វះ​សារធាតុ​ចិញ្ចឹម អតុល្យភាព​អាហារ និង​ថ្នាំ​ពេទ្យ។

ឧស្សាហ៍​ដាស់តឿន​ក្មេង​ឱ្យ​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន ដើម្បី​ចៀសផុត​ពី​ជំងឺ​ទល់លាមក។ ហើយ​ពួកគេ​ក៏​គួរ​ទទួលទាន​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​ផង​ដែរ។ ឪពុកម្តាយ​តែងតែ​ព្រួយ​បារម្ភ​ច្រើន ពេល​កូន​ជួប​នឹង​អាការៈ​ទល់លាមក។ តែ​ទោះ​ជា​យ៉ាងណា បញ្ហា​នេះ​អាច​ព្យាបាល​បាន​យ៉ាង​ងាយ ដោយ​គ្រាន់តែ​ទទួលទាន​បន្លែ និង​ផ្លែឈើ។ ប្រភេទ​បន្លែ​ផ្លែឈើ​ដែល​អាច​ជួយ​បំបាត់​អាការៈ​ទល់លាមក​របស់​ក្មេង៖

ផ្លែព្រូន

ផ្លែព្រូន​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ប៉ូតាស្យូម…ជា​ឱសថ​ព្យាបាល​ជំងឺ​ទល់លាមក​យ៉ាងសក្តិសិទ្ធិ។ ផ្លែព្រូន​ផ្ទុក​សារធាតុ​សប៊ីតុល (sorbitol) ជួយ​សម្រួល​ដល់​ការបញ្ចេញចោល​ពី​ក្នុង​រាងកាយ។

ផ្លែប៉េស

ផ្លែប៉េស ជា​ថ្នាំ​បញ្ចុះ​លាមក អ្នក​អាច​ទទួលទាន​បាន​ដើម្បី​ឱ្យ​ការបញ្ចេញចោល​បាន​ស្រួល។ វា​ជា​ប្រភព​នៃ​ជាតិ​សរសៃ ជួយ​បំបាត់​អាការៈ​ទល់លាមក។

ខាត់ណា

ដោយសារ​ខាត់ណា ជា​ប្រភព​នៃ​ជាតិ​សរសៃ វា​អាច​ជួយ​សម្រួល​ដល់​ការបញ្ចេញចោល។ ការទទួលទាន​ខាត់ណា​ឆៅ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​អតិប្បរមា ព្រោះ​ការចម្អិន​រួច វត្តមាន​នៃ​ជាតិ​សរសៃ​ក្នុង​ខាត់ណា​នឹង​ត្រូវ​ថយ​ចុះ។

ការ៉ុត

ការ៉ុត​ឆៅ​សម្បូរ​ទៅដោយ​ជាតិ​សរសៃ និង​វីតាមីន C។ វា​ត្រូវ​បាន​គេ​ទទួលទាន​ឆៅ​ជាជាង​ចម្អិន ដើម្បី​ទទួល​បាន​ជាតិ​សរសៃ។

សណ្តែក

សណ្តែក​ជួយ​ថែ​ទាំ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ការពារ​ពី​ជំងឺ​ទល់លាមក។ សណ្តែក ១ចាន​មាន​ផ្ទុក​ជាតិ​សរសៃ​ច្រើន​ជាង ១០ក្រាម និង​ជា​ឱសថ​ធម្មជាតិ​ព្យាបាល​អាការៈ​ក្មេង​ទល់លាមក។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ពាក្យទាក់ទង៖ , ,

ចំណាត់ក្រុម៖
មតិយោបល់