Active Sport

អត្ថន័យនៃ “ពិធីគាស់ខ្ញែរ” ក្នុងអាពាហ៍ពិពាហ៍ខ្មែរបុរាណ


ចុះផ្សាយ៖ ថ្ងៃទី ០៩ កក្កដា ឆ្នាំ២០១៧ ម៉ោង ០៩:៤២នាទី

ពិធីគាស់ខ្ញែរគឺជាពិធីមួយដែលធ្វើឡើងក្នុងគោលបំណងមិនឲ្យមានភាពស្កៀបរមាស់ពីពេលនេះទៅខាងមុខពោលគឺហាមកូនស្រីបើកាលណាមានប្តីហើយនោះកុំឳ្យរមាស់គូថដើរទៅអង្គុយផ្ទះគេផ្ទះឯង ឬរមាស់មាត់ដើរនិយាយដើមគេ រមាស់ជើងដើររហេតរហូតមិននៅផ្ទះ រមាស់ដៃលួចយកទ្រព្យសម្បត្តិជាដើម។ ពិធីគោលបំណងសំខាន់គឺធ្វើឳ្យកូនស្រីក្លាយជា ស្រីគ្រប់លក្ខណៈ

របៀបនៃការធ្វើពិធីគាស់ខ្ញែរ៖ ត្រូវរកឬសអ្វីមួយដែលមានរាងដូចខ្ញែរមកដាក់ជុំវិញអង្កររាបដែលកូនស្រីបានអង្គុយហើយអ្នកភ្លេង៤នាក់ត្រូវកាន់ចបជីកម្នាក់មួយៗដោយដើរជុំវិញកូនស្រីធ្វើដំណើរទៅគាស់ខ្ញែរ និងច្រៀងថា៖

តាខ្ញែរយាយខ្ញែរ​  ផ្លែដៃផ្លែជើង  បានអ្វីឲ្យយើង​​​  យើងគាស់ខ្ញែរឲ្យ  ឳណាកែវណា  យើងគាស់ខ្ញែរឲ្យ ។

គាស់ដល់ ឬសខាងៗ  ខ្ញុំជីកលោកអើយ  អស់ហើយដល់ឬសខាងៗ ខ្ញុំជីកអស់ហើយ  ឬសកែវនៅឡើយ  ជីកបង្ហើយក្រោយគេ ។

ឳណាកែវណា  ជីកបង្ហើយក្រោយគេ  អញថាជីកៗជីកៗរំពឹង  ជីកឲ្យរលីងលើកមង្គលកូនស្រី ។  

អ្នកចម្រៀងត្រូវច្រៀង ៣ដងទើបយកចុងចកជីកទៅជីកឆ្កឹះ ឬសខ្ញែរទម្លាក់ចេញពីលើអង្កររាបតែគេហាមផ្តាច់មិនឲ្យប៉ះខ្លួន ឬលើករំលងកូនស្រីទេ។ បន្ទាប់មកគេយកដៃប្រមូលខ្ញែររួចយកផ្ទិលទឹកទៅសូត្រពរជ័យដល់កូនស្រីហើយលោកមេបាឲ្យទៅរកលក្ខជុំកន្លង់នៅព្រៃហេមពាន្ត ខ្លះថាព្រៃសម្បុកសម្បូរណ៌ ខ្លះថាភ្នំកៃលាស ដើម្បីយកមកធ្វើធ្មេញឲ្យកូនស្រី។

Loading…


ពាក្យទាក់ទង៖, , ,

ចំណាត់ក្រុម៖
មតិយោបល់