Active Sport

NISSET Café ហាងកាហ្វេបរិយាកាសបែបធម្មជាតិ និងរស់ជាតិកាហ្វេម៉ាអេម


ចុះផ្សាយ៖ ថ្ងៃទី ១១ កក្កដា ឆ្នាំ២០១៧ ម៉ោង ០៨:៤៩នាទី

បើអ្នកជាអ្នកចូលចិត្តពិសារការហ្វេអ្នកនឹងដឹងច្បាស់ថាកាហ្វេបែបណាជាកាហ្វេឆ្ងាញ់ជាក់ជាមិនខាន។ បើសិនមានកាហ្វេឆ្ងាញ់ហើយមានបរិយាកាសល្អទៀតអ្នកគិតថាយ៉ាងមិចដែរ? ពិតណាស់វាកាន់តែល្អថែមទៀតពេលដែលយើងអាចញុំាកាហ្វេដែលអមជាមួយបរិយាកាសធម្មជាតិដូច NISSET Café។

ហាង NISSET Café ជាហាងកាហ្វេថ្មីមួយដែលទើបតែបើកដំណើរការក្នុងពេលថ្មីៗនេះកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឬហៅកាត់ RUPPស្ថិតនៅពីក្រោយបណ្តាល័យ ហ៊ុនសែន ជាប់មាត់ស្រះទឹក។

គួរបញ្ជាក់ផងដែរខាងហាង និស្សិតកាហ្វេនេះក៏បានផ្តល់ការងារជាច្រើនដល់និស្សិតដែលកំពុងសិក្សានៅទីនោះផងដែរព្រោះថាបុគ្គលិកទាំងអស់ដែលធ្វើការគឺសុទ្ធសឹងតែនិស្សិតដែលបានកំពុងសិក្សានៅសាកលវិទ្យាល័យផ្ទាល់តែម្តង។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះហាង និស្សិតកាហ្វេ មានកម្មវិធីពិសេសទិញមួយថែមមួយរហូតដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧ ផងដែរតោះអ្នកមិនទាន់បានសាកសូមទៅសាកកាហ្វេឆ្ងាញ់អមជាមួយបរិយាកាសបែបធម្មជាតិទាំងអស់គ្នា។

Loading…


ពាក្យទាក់ទង៖, , ,

ចំណាត់ក្រុម៖
មតិយោបល់