ស្រកអស់ ១២​គីឡូ​ក្នុង១ខែជាមួយរបបអាហារតាមថ្ងៃនៃសប្តាហ៍


ចុះផ្សាយ៖ ថ្ងៃទី ២២ កក្កដា ឆ្នាំ២០១៧ ម៉ោង ១០:៤៦នាទី

មនុស្ស​មួយ​ចំនួនធំ​មាន​ការ​ព្រួយ​បារម្មណ៍​និង​រូបរាង​របស់ខ្លួន មិនថា​ស្រី​ឬក៏​ប្រុស​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​មនុស្ស​ស្រី ប្រសិនបើ​រូបរាង​មិនស្អាត​ឬឡើង​ទម្ងន់​មិត្តភក្តិ​បង្អាប់​ស្លៀកពាក់​មិនសម, ពេល​ឃ្លាន​មិនហ៊ាន​ញ៉ាំ​ព្រោះ​គីឡូ​ចេះតែឡើង​រហូត មិនដឹង​មាន​វិធីណា​ដែល​អាច​សម្រក​បាន។

ឥលូវនេះ នៅ​ប្រទេស​ប្រេស៊ីល​បាន​រកឃើញ​របបអាហារ​ចុងក្រោយ​បំផុត​មួយ​ដែល​កំពុងតែ​ពេញ​និយម​និង​បានក្លាយ​ជាឱសថ​ដ៏​ជោគជ័យ​មួយ។ព្រោះវា​អាច​ជួយ​សម្រក​ទម្ងន់​បានលឿន​រហូត​ដល់​ទៅ ១២​គីឡូ​ក្នុង​រយៈពេល​៣០​ថ្ងៃ​ប៉ុណ្ណោះ។ មាន៧​ដំណាក់កាល​សម្រាប់​ឱ្យអ្នក​អនុវត្តន៍៖

ថ្ងៃច័ន្ទ៖

សម្រាប់​អាហារ​ពេលព្រឹក
ទឹកក្រូច​មួយពែង ចេក​មួយផ្លែ​និង​ក្រូចមួយ​ផ្លែ

អាហារ​សម្រន់

នំប៉័ងអាំង​មួយចំណិត​និង​ទឹកក្រូច​មួយពែង

អាហារ​ពេល​ថ្ងៃត្រង់​និងល្ងាច

បន្លែ​សាឡាដ ១០០ក្រាម និង​ត្រីឆ្អិន ១០០ក្រាម

មុនពេល​ចូលគេង

នំប៉័ង​អាំង​មួយ​ដុំតូច និង​ទឹកក្រូច​ច្របាច់​មួយកែវ

ថ្ងៃអង្គារ៖

អាហារ​ពេលព្រឹក

ទឹកប៉ោម​មួយពែង

អាហារ​សម្រន់

ទឹកប៉ោម​មួយពែង

អាហារ​ថ្ងៃត្រង់

សាឡាដ​បួនសន្លឹក ដំឡូងឆ្អិន​ពីរដុំ​និង​ត្រីឆ្អិន ១០០ក្រាម

អាហារ​ពេលល្ងាច

ផ្លែប៉ោម​កំប៉ុង​ឬ​ផ្លែប៉ោម​ស្រស់, សាឡាដ, ស៊ុតឆ្អិន​និង​ត្រីឆ្អិន២០០​ក្រាម

អាហារ​មុនពេល​ចូលគេង

នំប៉័ងអាំង​មួយដុំ និង​ទឹកប៉ោម​មួយពែង

ថ្ងៃពុធ៖

អាហារ​ពេលព្រឹក

នំប៉័ងអាំង​មួយចំណិត និង​ទឹកដោះគោ​មួយកែវ

អាហារ​សម្រន់

ឈីស​គ្មាន​ជាតិខ្លាញ់១០០ក្រាម

អាហារថ្ងៃត្រង់

សាច់ជ្រូក ១០០ក្រាម សាឡាត់១៥០ក្រាម ទឹកជីវ៉ាន់ស៊ុយ និងទឹកក្រូចឆ្មាមួយពែង

អាហារ​ពេលល្ងាច

សាឡាដ បួនសន្លឹក និងផ្លែប៉ោមមួយផ្លែ, សាច់ត្រីឆ្អិន១០០ក្រាម

អាហារ​មុនពេល​ចូលគេង

នំប៉័ងអាំង​មួយដុំ​និង​ទឹកប៉ោម​មួយពែង

ថ្ងៃព្រហស្បត៏៖

អាហារ​ពេលព្រឹក

ម្នាស់៦០ក្រាម និងទឹកម្នាស់មួយពែង

អាហារសម្រន់

នំប៉័ង​មួយដុំ​តូច និង​ទឹកម្នាស់​មួយពែង

អាហារថ្ងៃត្រង់

ទឹកក្រូច​មួយពែង, ឈីស​មួយដុំ​តូច និង​សាច់​ត្រីឆ្អិន100ក្រាម

អាហារពេលល្ងាច

សាឡាដការ៉ុត១៥០ក្រាម ដំឡូងចៀន២បន្ទះ!

អាហារ​មុនពេល​ចូលគេង

នំប៉័ងអាំង​មួយដុំ និង​ទឹកម្នាស់​មួយពែង

ថ្ងៃសុក្រ៖

អាហារ​ពេលព្រឹក

នំបុ័ង​អាំង​មួយដុំ​តូច និងទឹក​ផ្លែប៉ោម​មួយពែង!

អាហារ​សម្រន់

ក្រូចមួយ​ផ្លែ​និងប៉ោម​មួយផ្លែ

អាហារ​ថ្ងៃត្រង់

ការ៉ុត​ឆ្អិនពីរ​ដុំតូច​និងត្រីឆ្អិន​១៥០ក្រាម

អាហារ​ពេលល្ងាច

នំប៉័ង​មួយដុំ​តូច និងស៊ុប​បន្លែ​មួយចាន (ត្រី, ផ្សិតឬ សម្លបំប៉ន)

អាហារ​មុនពេល​ចូលគេង

នំប៉័ង​មួយដុំ​តូច និង​ទឹកក្រូច​មួយពែង

ថ្ងៃសៅរ៍៖

អាហារ​ពេលព្រឹក

នំបុ័ង​អាំង​មួយដុំ​តូច និង​ទឹក​ផ្លែប៉ោម​មួយពែង!

អាហារ​សម្រន់

ត្រីឆ្អិន​១៥០ក្រាម និងសាឡាដ​ជាមួយ​និងប្រេង​ធម្មជាតិ

អាហារថ្ងៃត្រង់

នំប៉័ង​មួយដុំ​តូច​និង​សម្ល​ឬ​ស៊ុបត្រី​ដែលមាន​បន្លែ​ឬផ្សិត

អាហារ​ពេលល្ងាច

ញាុំ​សាឡាដ​និង​ផ្សិត​ចៀន១០០ក្រាម

អាហារ​មុនពេល​ចូលគេង

នំប៉័ង​ពីចំណិត​តូច​និង​ទឹកប៉ោម​មួយពែង

ថ្ងៃអាទិត្យ៖

អាហារពេលព្រឹក

ផ្លែទំពាំងបាយជូនិងផ្លែចេក

អាហារសម្រន់

នំប៉័ងអាំង​មួយដុំ​តូចនិង​ទឹក​ការ៉ុត​មួយពែង

អាហារថ្ងៃត្រង់

សាឡាដ, ខ្ទឹមបារាំង, ស្ពៃក្តោប១០០ក្រាម និង​ទឹក​ក្រូចឆ្មា​មួយផ្លែ

អាហារ​ពេលល្ងាច

សាឡាដ​បួនសន្លឹក, ផ្លែឈើ១០០ក្រាម និងសម្ល​ឬ​ស៊ុបបន្លែ​ផ្សិត​មួយចាន

អាហារ​មុនពេល​ចូលគេង៖

ផ្លែ(dried figs)​ក្រៀម​ពីផ្លែ និង​ទឹកប៉ោម​មួយពែង ។

អ្នកអាច​អនុវត្តន៍​តាម​ការណែនាំ​នេះ តែបួន​សប្តាហ៍បានហើយ, នោះអ្នក​និង​ទទួលបាន​លទ្ធផល​ជាក់ជា​មិនខាន។ អ្នក​គួរតែ​បន្ថែម​នូវការ​ធ្វើ​លំហាត់​ប្រាណ​ដូចជា៖ ជិះកង់, ហែលទឹក និងការដើរ ឱ្យ​បានច្រើន​ក្នុង​អំឡុងពេល​ដែលអ្នក​កំពុង​ដំណើរការ៕

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ពាក្យទាក់ទង៖ ,

ចំណាត់ក្រុម៖
មតិយោបល់