គុណសម្បត្តិនៃការទទួលទានផ្លែក្រូចសម្រាប់អ្នកចង់សម្រកគីឡូ


ចុះផ្សាយ៖ ថ្ងៃទី ២៥ កក្កដា ឆ្នាំ២០១៧ ម៉ោង ១១:០៤នាទី

វិធី​ដ៏ល្អ​ដើម្បី​សម្រក​ទម្ងន់​បាន​គឺ ត្រូវ​ដុត​កាឡូរី​ឱ្យ​បាន​ជារៀងរាល់​ថ្ងៃ ។ ក្រូច​អាច​ជួយ​សម្រក​គីឡូ​បាន ព្រោះ​វា​មាន​ផ្ទុក​ជាតិ​សរសៃ និង​វីតាមីន C ខ្ពស់ ។ នេះ​ជា​អត្ថប្រយោជន៍​ជាច្រើន​របស់​ផ្លែក្រូច​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង ៖

ជួយ​សម្រក​ទម្ងន់

  • ក្រូច​ផ្តល់​ជាតិ​ស្ករ​ពី​ធម្មជាតិ​ជួយ​សម្រេច​បំណង​ចង់​សម្រក​ទម្ងន់​របស់​អ្នក ។
  • ក្រូច​ផ្ទុក​កាឡូរី​ទាប​ផ្តល់​ថាមពល​ដល់​រាងកាយ និង​ខួរក្បាល​របស់​អ្នក
  • ក្រូច​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ច្រើន ដូចនេះ​វា​អាច​ទប់ទល់​នឹង​ភាពស្រេកឃ្លាន​របស់​អ្នក​បាន ជួយ​ឱ្យ​អ្នក​ឆ្អែត​បាន​យូរ
  • បើ​អ្នក​ចង់​សម្រក​ទម្ងន់ អ្នក​គួរ​ទទួលទាន​ក្រូច​ទាំងមូល ផ្ទុយពី​ការទទួលទាន​ទឹកក្រូច ព្រោះ​វា​ផ្ទុក​កាឡូរី​ច្រើនជាង​ក្រូច​ទាំងមូល ។

សម្បូរ​វីតាមីន C

អាហារ​ដែល​សម្បូរ​ទៅដោយ​វីតាមីន C ខ្ពស់​គឺ ក្រូច ជួយ​សម្រក​គីឡូ ។ តាម​ការស្រាវជ្រាវ​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្តី​របស់​អាមេរិច​បាន​ឱ្យ​ដឹង​ថា អ្នក​ទទួលទាន​វីតាមីន C ច្រើន តែង​មាន​ទម្ងន់​ស្រាលជាង​អ្នក​ដែល​ទទួលទាន​វីតាមីន​តិច ៕

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ពាក្យទាក់ទង៖ ,

ចំណាត់ក្រុម៖
មតិយោបល់