Graphic

រឿង ៧យ៉ាងដែលធ្វើឲ្យអ្នកមិនងាយមាន​កូន​


ចុះផ្សាយ៖ ថ្ងៃទី ១២ កញ្ញា ឆ្នាំ២០១៧ ម៉ោង ១៣:២០នាទី

គូ​ស្វាមី​ភរិយា​អស់​សង្ឃឹម​នឹង​ការមាន​កូន ប្រសិនបើ​ពួកគេ​ព្យាយាម​យក​កូន​អស់​រយៈពេល​ច្រើន​ជាង ១ឆ្នាំ។ ទោះបី​ជា​យ៉ាងណា ក្តីអស់សង្ឃឹម​នឹង​ធ្វើឱ្យ​អ្នក​ជួប​អារម្មណ៍​តានតឹង ធុញថប់​ក្នុង​ជីវិត។ ចាំ​ថា បញ្ហា​ទាំងអស់​នេះ​កាន់តែ​កាត់បន្ថយ​ឱកាស​នៃ​ការមាន​កូន​របស់​អ្នក​ខ្លាំង​ឡើង។

ត្រូវ​ចាំ​ថា ការមាន​ផ្ទៃពោះ ជា​ដំណើរ​របស់​ធម្មជាតិ។ ប្រសិនបើ​សុខភាព​អ្នក​ធម្មតា អ្នក​ត្រូវ​ចេះ​អត់ធ្មត់ និង​ចៀសវាង​ទង្វើ​មួយចំនួន ដែល​រារាំង​ដល់​ការមាន​កូន​របស់​អ្នក។

ពិសារ​អាហារ​ដែល​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និង​សារធាតុ​ខនិជ។ បញ្ចៀស​ខ្លួន​អ្នក​ពី​អារម្មណ៍​តានតឹង ហើយ​រីករាយ​នឹង​ពេលវេលា​ជាមួយ​គ្នា និង​មិន​ត្អូញត្អែ​ពី​បញ្ហា​គ្មាន​កូន។ ពេល​អ្នក​ឈប់​បារម្ភ​ពី​វា អ្នក​នឹង​ឆាប់​លឺ​ដំណឹង​ល្អ​ពី​ការមាន​កូន។

ខាងក្រោម​នេះ​អ្នក​នឹង​បាន​ដឹង​ពី​ទង្វើ​ខុសឆ្គង​មួយចំនួន​រារាំង​ដល់​ការមាន​កូន​របស់​អ្នក៖

មិន​ដឹង​ពី​ថ្ងៃ​មក​រដូវ​របស់​ខ្លួនឯង

នេះ​ជា​រឿង​មួយ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ចាំ ហើយ​អ្នក​ត្រូវ​រួមភេទ​ឱ្យ​បាន​យ៉ាងហោចណាស់​មុន ៣ថ្ងៃ និង​៣ ថ្ងៃ​ក្រោយ​ពេល​មក​រដូវ​រួច។ វិធី​នេះ​អាច​បង្កើន​ឱកាស​មាន​កូន​បាន ៣០%។ អ្នក​ត្រូវ​រួម​ភេទ ១ថ្ងៃ​ខាន ១ថ្ងៃ ព្រោះ​មេ​ជីវិត​បុរស​អាច​រស់នៅ​ក្នុង​ស្បូន​បាន​រយៈពេល​ប្រហែល​ពី ៣-៤ថ្ងៃ។

ប្រើ​ទឹក​រំអិល​ក្នុង​ពេល​រួមភេទ

ការប្រើ​ទឹក​រំអិល​ក្នុង​ពេល​អ្នក​រួម​ភេទ អាច​រារាំង​ដល់​ការមាន​កូន​របស់​អ្នក។ ទឹក​រំអិល​មាន​ផ្ទុក​សារធាតុ​ណូៗស៊ីណុល (nonoxynol) នឹង​ទៅ​សម្លាប់​មេ​ជីវិត​បុរស មិន​អាច​ធ្វើ​ឱ្យ​អ្នក​មាន​កូន​បាន។

មិន​គិត​ពី​អាយុ

បរិមាណ​អូវុល​អ្នក​នឹង​ឡើង​ដល់​ចំណុច​កំពូល ពេល​ដល់​អាយុ ២៥ រហូត​ដល់ ២៨។ ពេល​អ្នក​ឈាន​ដល់​វ័យ ៣៥ឆ្នាំ អូវុល​របស់​អ្នក​នឹង​ថយ​ចុះ ៣០%។ ហេតុ​នេះ ព្យាយាម​យក​កូន​ឱ្យ​បាន​ឆាប់​កាន់តែ​ល្អ។

រួមភេទ​ច្រើន​ខ្លាំង​ពេក

ពេល​អ្នក​បង្ខំ​ឱ្យ​ដៃគូ​អ្នក​រួមភេទ​ច្រើន​ពេក អាច​ធ្វើ​ឱ្យ​មេ​ជីវិត​កាន់តែ​អន់ថយ​ចុះ។ ឱ្យ​គាត់​ចង់​រួមភេទ​ដោយ​ខ្លួនឯង មិន​ចាំបាច់​បង្ខំ។ នេះ​នឹង​ជួយ​ឱ្យ​អ្នក​ឆាប់​មាន​កូន​លឿន ព្រោះ​មេ​ជីវិត​របស់​គាត់​នឹង​កាន់តែ​ច្រើន​ឡើង ពេល​គាត់​មាន​ចំណង់​តណ្ហា​ដោយ​ខ្លួនឯង។

ការគិត​ថា អ្នក​នឹង​មាន​កូន​ត្រឹម​យប់​នេះ

ការរស់នៅ​ក្នុង​អារម្មណ៍​ច្របូកច្របល់​នឹង​ធ្វើ​ឱ្យ​អ្នក​គិត​ខុស។ ពេល​អ្នក​រស់នៅ​ក្នុង​ក្តីសង្ឃឹម អ្នក​នឹង​ឆាប់​មាន​កូន។ វេជ្ជបណ្ឌិត​និយាយ​ថា ជា​ធម្មតា គូ​ស្វាមី​ភរិយា​ត្រូវ​ចំណាយ​ពេល ១ឆ្នាំ​ដើម្បី​មាន​កូន។ បើ​ប្រើ​ពេល​យូរ​ជាង​នេះ ត្រូវ​ប្រញាប់​ប្រឹក្សា​នឹង​គ្រូពេទ្យ​ភ្លាម។

ឡើង​ទម្ងន់ និង​តានតឹង

ទម្ងន់​ដើរ​តួនាទី​សំខាន់​ធ្វើឱ្យ​អ្នក​មាន​កូន។ ប្រសិនបើ​អ្នក​ធាត់​ពេក ឱកាស​នៃ​ការមាន​កូន​អាច​ថយ​ចុះ ដោយសារ​អតុល្យភាព​អរម៉ូន និង​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​ការធាត់​ជ្រុល។ ដូច្នេះ ធ្វើ​លំហាត់ប្រាណ ឬ​ដើរ​ដើម្បី​ឱ្យ​ឆាប់​មាន​កូន។ ហើយ​អារម្មណ៍​តានតឹង​ក៏​កាត់បន្ថយ​ឱកាស​មាន​កូន​ឆាប់រហ័ស​ដែរ។

ទម្លាប់​អាក្រក់

ទម្លាប់​អាក្រក់​របស់​អ្នក​ដូចជា ការជក់​បារី និង​ការសេព​ជាតិ​ស្រវឹង (ទាំង​បុរស និង​ស្ត្រី) បាន​រារាំង​ដល់​ការមាន​កូន។ ក្រៅពី​នេះ ការទទួលទាន​អាហារ​ផ្អាប់ អាហារ​មាន​ជាតិ​ខ្លាញ់ និង​ការមិន​បាន​ទទួលទាន​បន្លែ ផ្លែឈើ​ស្រស់​ក៏​អាច​ជា​បញ្ហា​ដល់​ការមាន​កូន​ផង​ដែរ៕

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ពាក្យទាក់ទង៖, ,

ចំណាត់ក្រុម៖
មតិយោបល់