ចំណុចខ្លាំងទាំង ៧​របស់​ទារក​កើត​មិន​គ្រប់​ខែ


ចុះផ្សាយ៖ ថ្ងៃទី ១២ កញ្ញា ឆ្នាំ២០១៧ ម៉ោង ១៣:២៤នាទី

ទារក​កើត​មិន​គ្រប់​ខែ ជា​ទារក​ដែល​ឆាប់​កើត​លឿន​ជាង​ទារក​ធម្មតា មុន​សប្តាហ៍​ទី ៣៧។ យោង​តាម​ការសិក្សា​បាន​ឱ្យ​ដឹង​ថា ទារក​កើត​មិន​គ្រប់ខែ​មាន​កម្រិត​ខុសៗ​គ្នា។ ជាទូទៅ ប្រសិនបើ​ទារក​កើត​មុន​កាល​កំណត់ អត្រា​គ្រោះថ្នាក់​នៃ​បញ្ហា​សុខភាព​នឹង​កើនឡើង​ខ្ពស់។

តែ​ទោះបី​ជា​យ៉ាងណា តាម​ការសិក្សា​បាន​បង្ហាញ​ថា កូន​កើត​មិន​គ្រប់​ខែ ជា​កូន​មាន​ប្រាជ្ញា​ឆ្លាតវៃ​បំផុត។ ការស្រាវជ្រាវ​កាលពី​ថ្មីៗ​នេះ​បាន​អះអាង​ថា ទារក​កើត​មិន​គ្រប់ខែ​មាន​សមត្ថភាព​អាច​ធ្វើ​អ្វីៗ​នៅក្នុង​ជីវិត​បាន​ល្អ​ប្រសើរ​ជាង​ទារក​កើត​គ្រប់​ខែ។

ឪពុក​ម្តាយ​ដែល​កើត​កូន​មិន​គ្រប់​ខែ​ជាច្រើន​តែងតែ​ព្រួយ​បារម្ភ​ពី​សុខភាព​របស់​កូន។ តែ​ទោះជា​យ៉ាងណា ការស្រាវជ្រាវ​បាន​បង្ហាញ​ថា ក្មេង​នេះ​នឹង​មាន​សុខភាព​ល្អ រឹងមាំ​ជាង​ក្មេង​កើត​ពេញ​ខែ។ ការពិត​មួយចំនួន​របស់​ទារក​កើត​មិន​គ្រប់​ខែ ដែល​អ្នក​មិន​ធ្លាប់​នឹក​ស្មាន​ដល់៖

សុខភាព​ល្អ​ពេញ​បរិបូរណ៍

តើ​អ្នក​ដឹង​ទេ​ថា ទារក​កើត​មិន​គ្រប់​ខែ​មាន​សុខភាព​ល្អ និង​រឹងមាំ​ជាង​ទារក​ធម្មតា។ នេះ​ដោយសារ​តែ​ពួកគេ​ទទួល​បាន​ការថែទាំ និង​ថ្នាក់ថ្នម​ដិត​ដល់។

ឆ្លាតវៃ

ការសិក្សា​បាន​អះអាង​ថា ទារក​តូច​កើត​មិន​គ្រប់​ខែ​មាន​ការលូតលាស់​ខួរក្បាល​ប្រសើរ​ជាង​ទារក​កើត​ពេញ​ខែ ដូច្នេះ​ធ្វើ​ឱ្យ​ពួកគេ​ឆ្លាត​ជាង​ក្មេង​ដទៃៗ។

សមត្ថភាព​ខួរក្បាល​ខ្ពស់

ក្មេង​កើត​មិន​គ្រប់​ខែ​មាន​សមត្ថភាព​ខួរក្បាល​ខ្ពស់​ជាង​ក្មេង​ដទៃៗ។ ក្មេង​កើត​មិន​គ្រប់​ខែ​ប្រហែល ៨០% មានភាពប៉ិនប្រសប់ និង​រាក់ទាក់​ជាង​ក្មេង​កើត​គ្រប់​ខែ។

គំនិត​ច្នៃប្រឌិត​ខ្លាំង

ទារក​កើត​មិន​គ្រប់​ខែ​មាន​ភាពប៉ិនប្រសប់​ទាំង​ខាង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ។ នេះ​ជា​មូលហេតុ​ដែល​មនុស្ស​ជាច្រើន​និយាយ​ថា ក្មេង​កើត​មិន​គ្រប់​ខែ ជា​ក្មេង​ពិសេស និង​ជា​ក្មេង​សំណាង។

ជា​បងប្អូន​ដ៏ល្អ

ក្មេង​កើត​មិន​គ្រប់​ខែ ជា​បងប្អូន​ដ៏​ល្អ ព្រោះ​ពួកគេ​ចេះ​មើល​ថែទាំ ស្រឡាញ់ និង​ចេះ​យោគយល់​បងប្អូន​ខ្លួនឯង។ គេ​តែង​ចំណាំ​ថា ក្មេង​កើត​មិន​គ្រប់​ខែ​ទទួល​បាន​ការថែទាំ​បន្ថែម​យ៉ាងយកចិត្ត​ទុកដាក់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួកគេ​ប្រុងប្រយ័ត្ន​ពេល​មើល​ថែ​បងប្អូន។

និយាយ​ច្រើន

ការសិក្សា​ក៏​បាន​បង្ហាញ​ថា ក្មេង​កើត​មិន​គ្រប់​ខែ ភាគច្រើន​និយាយ​ច្រើន​ជាង​ក្មេង​ធម្មតា។ តែ​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​ហ៊ាន​អះអាង​ពី​ការពិត ១០០%ឡើយ វា​គ្រាន់តែ​ជា​ការបង្ហាញ​តាម​ស្ថិតិ​ប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ពាក្យទាក់ទង៖ , ,

ចំណាត់ក្រុម៖
មតិយោបល់