វិធីធ្វើឱសថ​ធម្មជាតិ​ដើម្បីព្យាបាល​ជំងឺ​សន្លាក់


ចុះផ្សាយ៖ ថ្ងៃទី ១៤ កញ្ញា ឆ្នាំ២០១៧ ម៉ោង ០៩:៤៧នាទី

កាលពី​ពេល​ថ្មីៗ​នេះ ស្រ្តី​មិន​ស្គាល់​មុខ​ម្នាក់​បាន​សរសេរ​ប្រាប់​ដល់​មង្គលការ​អំពី​ឱសថ​ធម្មជាតិ​មួយ​ប្រភេទ​អាច​ព្យាបាល​ជំងឺ​រលាក​សន្លាក់​បាន។ ស្ត្រី​ម្នាក់​នេះ​បាន​កើត​ជំងឺ​រលាក​សន្លាក់​អស់​រយៈពេល​ជា​យូរ​មកហើយ គ្មាន​អ្វី​អាច​ជួយ​បាន​ជា​លទ្ធផល​ឡើយ។នាង​ស្ទើរ​តែ​អស់​សង្ឃឹម​ទៅហើយ ប៉ុន្តែ​ក្រោយ​ពេល​នាង​សាកល្បង​ឱសថ​ធម្មជាតិ​ខាងក្រោម​នេះ​រួច អាការៈ​ឈឺចាប់​ក៏​បាត់​ដូច​គេ​បេះ។ រូបមន្ត​ឱសថ​នេះ​ធ្វើឡើង​ពី​គ្រឿងផ្សំ 2មុខ​ប៉ុណ្ណោះ។

*ធាតុផ្សំ​មាន

  • ទឹក 1លីត្រ
  • ត្រប់ 1ផ្លែ

*ការណែនាំ

ដំបូង​អ្នក​ត្រូវ​លាង​សម្អាត​ត្រប់​ឱ្យ​ស្អាត បន្ទាប់មក​ចិត​វា​ជា​បន្ទះ​ស្តើងៗ ហើយ​យក​ទៅ​ដាក់​ក្នុង​ខ្ទះ​ទឹក​ពុះ និង​រម្ងាស់​វា​រហូត​ដល់​បន្លែ​ទន់។ ដាក់​វា​ចុះ​ពី​លើ​ចង្ក្រាន​ទុកឱ្យ​ត្រជាក់ បន្ទាប់មក​អ្នក​អាច​ចាក់​ទឹក​នោះ 750មីលីលីត្រ​ចូល​ក្នុង​ដប យក​ទៅ​ក្លាសេ​ក្នុង​ទូរទឹកកក។ ហើយ​យក​ទឹក​ដែល​នៅសល់ 250មីលីលីត្រ​ទៀត​លាយ​ជាមួយ​ប្រេងអូលីវ 50មីលីលីត្រ បន្ទាប់មក​ទៀត​ច្រក​ទុក​ក្នុង​ដបកែវ​មួយ។មុនពេល​ចូល​គេង ទទួលទាន​ភេសជ្ជៈ 250ml នេះ ឬ​លាប​ត្រង់​កន្លែង​ឈឺចាប់។ ភេសជ្ជៈ​នេះ​នឹង​កាត់បន្ថយ​ការឈឺចាប់ និង​អាច​ឱ្យ​អ្នក​ធ្វើ​ចលនា​បាន​ដោយ​សេរី​សារជាថ្មី​ម្តង​ទៀត៕

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ពាក្យទាក់ទង៖ , ,

ចំណាត់ក្រុម៖
មតិយោបល់