Graphic

ប្រវត្តិរូបសង្ខេបរបស់លោកតា “វណ្ណ មូលីវណ្ណ”


ចុះផ្សាយ៖ ថ្ងៃទី ០២ តុលា ឆ្នាំ២០១៧ ម៉ោង ០៩:២៥នាទី

បើសិនជាយើងនិយាយដល់ពីស្ថាបត្យកម្មមួយចំនួនដែលមាននៅក្នុងរាជធានីភ្នំពេញដែលមានដូចជា វិមានឯករាជ្រ ពហុកីឡាដ្ឋានជាតិអូឡាំពិក ជាដើមយើងច្បាស់នឹងឃើញដល់ស្ថាបត្យករដ៏ល្បីម្នាក់គឺលោកតា “វណ្ណ មូលីវណ្ណ” ជាក់ជាមិនខាន។ ខាងក្រោមនេះយើងនឹងនិយាយពីប្រវត្តិខ្លះ និងស្នាដៃរបស់លោកដែលមានបន្សល់ទុកក្នុងប្រទេសកម្ពុជាយើង។ គួរបញ្ចាក់ផងដែរថាលោកតាបានទទួលមរណៈភាពហើយនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧។

លោកតា វណ្ណ មូលីវណ្ណ បានកើតនៅថ្ងៃទី ២៣ ខែវិច្ចិកា ឆ្នាំ ១៩២៦​ នៅស្រុករាម ខេត្តកំពត ប្រទេសកម្ពុជា។ លោក​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀនផ្នែក​ច្បាប់​នៅ​ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុង​ឆ្នាំ​១៩៤៦។ បន្ទាប់​ពី​សិក្សា​នៅ​ទីនោះ​រយៈពេល​មួយ​ឆ្នាំ លោក​ក៏​បាន​ប្ដួរ​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាលា​វិចិត្រសិល្បៈ​មួយ​នៅ​ប៉ារីស។ លោកគឺជាស្ថាបត្យករជើងចាស់ដ៏ល្បីរបស់ប្រទេសកម្ពុជាហើយលោកបានរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្មខ្មែរទំនើបនៅសម័យសង្គមរាស្រ្តនិយមឆ្នាំ ១៩៥៥ ដល់ ១៩៧០

មុខតំណែងរបស់លោកតា វណ្ណ មូលីវណ្ណ៖

  • ជាព្រឹទ្ធបុរសទី១នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(១៩៦៥-១៩៦៧)
  • ជារដ្ឋមន្ត្រីក្រសួងសិក្សាធិការជាតិ
  • ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកវប្បធម៌
  • ជាប្រធានអាជ្ញាធរអប្បរាដំបូង(រៀបចំគ្រប់គ្រងតំបន់អង្គរ)
  • ជាសាស្ត្រចារ្យ និងជាឧត្តមទីព្រឹក្សាព្រះមហាក្សត្រ

ស្នាដៃល្បីៗរបស់លោកតាមានដូចជា៖

  • សាលសន្និសីទចតុមុខ(ទ.វឆ្នាំ៦០-៧០)
  • វិមានឯករាជ្រ(១៩៥៥-១៩៦០)
  • ពហុកីឡាដ្ឋានជាតិអូឡាំពិក(១៩៦២)
  • សាលមហោស្រពព្រះសុរាម្រឹត(១៩៦២)
  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • វិទ្យាស្ថានភាសាបរទេស
  • ទីស្តីការគណៈរដ្ឋមន្ត្រីចាស់
  • វិមានរដ្ឋចម្ការមនបុរី ១០០ខ្នង

 

Loading…


ពាក្យទាក់ទង៖, , , , , ,

ចំណាត់ក្រុម៖
មតិយោបល់