គុណសម្បត្តិ ៩​យ៉ាងរបស់ផ្លែ​ស្រកានាគ​សម្រាប់ព្យាបាល​ជំងឺ​


ចុះផ្សាយ៖ ថ្ងៃទី ១៥ មិថុនា ឆ្នាំ២០១៨ ម៉ោង ១០:៤៣នាទី

អ្នកពិត​អស់​បារម្ភ​ទៀត​ហើយ​ បើសិន​អ្នក​ប្រឈម​មុខ​នឹង​ជំងឺ​ទាំង​ ៩​មុខ​ខាងក្រោម​នេះ​ អ្នកគ្រាន់តែ​ទទួលទាន​ផ្លែ​ស្រកានាគ​ឱ្យ​បានជា​រៀងរាល់ថ្ងៃ​ដើម្បី​ព្យាបាល​ជំងឺ​ឱ្យ​បាន​ឆាប់រហ័ស​។

១.​ ព្យាបាល​ជំងឺ​ឈឺសន្លាក់

​ ​អត្ថប្រយោជន៍​ធំ​បំផុត​របស់​ផ្លែ​ស្រកានាគ​គឺ​ជួយ​បំបាត់​អាកា​រៈ​ឈឺសន្លាក់​ឆ្អឹង​។​ អ្នកជំងឺ​អាច​ទទួលទាន​ផ្លែ​ឈើ​នេះ​ជា​អាហារ​ប្រចាំ​ថ្ងៃ​។

​ ២.​ សម្រក​ទម្ងន់
​អ្នក​ចង់​ស្រក​គីឡូ​គួរ​ញ៉ាំ​ផ្លែ​ស្រកានាគ​ជា​អាហារ​ប្រចាំ​ថ្ងៃ​ ព្រោះ​ផ្លែ​ឈើ​នេះ​ផ្ទុក​ជាតិ​កាឡូរី​ទាប​ និង​ជាតិ​សរសៃ​ច្រើន​ជួយ​ឱ្យ​ក្រពះ​ឆាប់​ឆ្អែត​ និង​មិន​ឱ្យ​ស្រេកឃ្លាន​អាហារ​ផ្តេសផ្តាស​។​ អាហារ​នេះ​សក្តិ​សម​ចំពោះ​អ្នក​ធាត់​។​

៣.​ បំបាត់​ក្អក​ និង​ហឺត

​ ​ផ្លែ​ស្រកានាគ​នេះ​ជួយ​ព្យាបាល​អាកា​រៈ​ក្អក​ រលាក​ទងសួត​ និង​របេង​។

​ ៤.​ បំបាត់​មុន​ ​

វត្តមាន​វីតាមីន​ C​ ក្នុង​ផ្លែ​ឈើ​នេះ​ជំនួយ​ដល់​ស្បែក​ ប្រឆាំង​នឹង​ការ​កើត​មុន​។​ អ្នក​អាច​កិន​ផ្លែ​ស្រកានាគ​នេះ​ឱ្យ​ម៉ត់​ រួច​លាប​លើ​ផ្ទៃមុខ​រយៈពេល​ ១០​នាទី​សឹម​លាង​សម្អាត​នឹង​ទឹក​។​ អនុវត្ត​វិធី​នេះ​ ២​ដង​ក្នុង​មួយ​ថ្ងៃ​។​

៥.​ រលាក​ស្បែក​ដោយសារ​ត្រូវ​កម្តៅថ្ងៃ​ ​

លាយ​ផ្លែ​ស្រកានាគ​កិន​ជាមួយ​ទឹក​ត្រសក់​ និង​ទឹកឃ្មុំ​ រួច​លាប​លើ​ស្បែក​អាច​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​ និង​ព្យាបាល​រលាក​ស្បែក​។

​ ៦.​ ល្អ​សម្រាប់​អ្នក​លើសឈាម​

​ស្រកានាគ​ជំនួយ​ដល់​សុខភាព​បេះដូង​។​ ញ៉ាំ​ស្រកានាគ​អាច​ជួយ​រក្សា​សម្ពាធ​ឈាម​ ការពារ​ពី​ជំងឺ​គាំងបេះដូង​ ឬ​ដាច់​សរសៃឈាម​ខួរក្បាល​។​

៧.​ ជំនួយ​ដល់​អ្នក​ខ្វះ​ឈាម

ជាតិ​ដែក​ក្នុង​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​មាន​បរិមាណ​ខ្ពស់​។​ អ្នក​អាច​ញ៉ាំ​វា​ឱ្យ​បាន​ច្រើន​ដើម្បី​ការពារ​ពី​ជំងឺ​ខ្វះ​ឈាម​។​

៨.​ បង្ការ​ពី​ជំងឺមហារីក​ ​

យោង​តាម​វេ​ប​សាយ​ Medical​ Daily​ ផ្លែ​ស្រកានាគ​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺមហារីក​ និង​កាត់​បន្ថយ​ដុំ​សាច់​យ៉ាង​មាន​ប្រសិទ្ធភាព​។​ លើស​ពី​នេះ​ទៀត​ វា​ក៏​ជួយ​កាត់​បន្ថយ​ពី​ជំងឺមហារីក​ប្រូ​ស្តា​តរបស់​បុរសៗ​។​

៩.​ ទល់លាមក​ ​

ជាតិ​សរសៃ​ក្នុង​ផ្លែ​ស្រកានាគ​បាន​ចែកចាយ​ទៅ​កាន់​ប្រព័ន្ធ​រំលាយ​អាហារ​ ជួយ​បំបាត់​អាកា​រៈ​ទល់លាមក​របស់​អស់លោក​អ្នក​៕

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ពាក្យទាក់ទង៖ , ,

ចំណាត់ក្រុម៖
មតិយោបល់