នាំគ្នាលេងល្បែងស្តេចចង់


ចុះផ្សាយ៖ ថ្ងៃទី ២៩ មីនា ឆ្នាំ២០១២ ម៉ោង ០៧:១៧នាទី

ស្តេចចង់ជាល្បែងម្យ៉ាងដែលមនុស្សទាំងពូង ​នៅគ្រប់​​ភូមិស្រុក ទូទាំងប្រទេសកម្ពុជាតែងលេងនៅ​ពេលពូកគេទំនេរ​ពីការងា។ ក្នុងការលេងល្បែងនេះភាគច្រើនតែងតែលេងដោយមនុស្សច្រើនគ្នាព្រោះបើលេងតិចពេកមិនសប្បាយ។ ពេល ​លេង​​គេចែកគ្នាជាពីរពួក ខាងប្រុស​ៗ១​ពួក និងខាងស្រីៗ១​ពួក​។ ក្នុងការលេងគេតម្រូវឲមានម្នាក់ធ្វើជាសេ្ដចហើយអោយអង្គុយនៅចំកណ្ដាលទី ។

អ្នកធ្វើស្ដេចអង្គុយរង់ចាំភាគគីទាំងពីចូល​​​​​ទៅខ្សឹបនឹងស្ដេចថា ខ្លួនស្រលាញ់ឈ្មោះណាមួយ ឧទាហរណ៍ថាឈ្មោះ ក រឺ ខ ខ្សឹបហើយគេថយទៅអង្គុយ រឺមកឈរនៅកន្លែងដើមវិញ។​ខាងប្រុស​គេអោយ​ម្នាក់​ដើរ​ចូលទៅរកស្ដេច ដែរ ប្រសិនជាមិនចំឈ្មោះ ដែលគេខ្សឹប ទុកមុនទេក៏ ហីទៅ តែបើប្រុស​ដែល​មកនោះចំ លើឈ្មោះដែលស្រីគេបានខ្សឹបនោះមែន ស្ដេចស្រែកថា (អៀវៗ)ហើយអោយស្រីនោះទៅ​ជិះ​ប្រុសនោះតំរង់ទៅរកកន្លែងគេ កំពុងជិះគេស្រែក ថា (អៀវៗ)ហើយគេបញ្ជិះទៅចុះខាងស្រី។ រួច​ហើយ​ខាងប្រុសគេអោយប្រុសខាងគេម្នាក់ចូលទៅ ខ្សឹបម្ដង បើប្រុស នោះចូលទៅខ្សឹបថា «ខ្ញុំ​ស្រ​លាញ់​នាងណាមួយ ឧទាហរណ៍ថាឈ្មោះ (ខ)ខ្សឹបហើយ គេថយ ទៅវិញ បើស្រីម្នាក់ឈ្មោះ (ខ) ចូល​ទៅ​មែនស្ដេច ស្រែកថា (អៀវៗ) ហើយអោយប្រុសនោះ ជិះស្រីនោះ ស្រែកថា (អៀវៗ) ដូចគ្នា។ ដូចនេះក្នុងល្បែងនេះគេខ្សឹបម្តងម្នាក់ទៅវិញទៅមក។ សូមនាំគ្នាលេងល្បែងនេះនៅពេលខែភ្លឺ ឬខែចូលឆ្នាំខ្មែរទើបវាសប្បាយ៕

Loading…


ចំណាត់ក្រុម៖
មតិយោបល់