ខ្លីៗពីពិធីបុណ្យចូលឆ្នាំចិន និងតំណម


ចុះផ្សាយ៖ ថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០១៨ ម៉ោង ១០:០០នាទី

បុណ្យចូលឆ្នាំចិនគឺជាពិធីបុណ្យមួយដ៏សំខាន់មួយសម្រាប់ប្រជាជនចិនដែលពិធីបុណ្យនេះតែងតែធ្វើនៅថ្ងៃទីមួយនៃខែទីមួយតាមចន្ទគតិក្នុងប្រតិទិនចិនហើយត្រូវបានបញ្ចាបទៅវិញនៅថ្ងៃទី ១៥ដែលថ្ងៃនោះគេហៅថា ពិធីបុណ្យបង្ហោះគោម។ នៅថ្ងៃចូលឆ្នាំពេលល្ងាចគេបានឲ្យឈ្មោះថា ជូស៊ី ឬហៅម្យ៉ាងទៀតថា នៀនជូស៊ីដែលវាមានន័យថា ពេលល្ងាចឆ្ងងឆ្នាំ។

បើនិយាយពីជំនឿ និងតំណមនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិនវិញគេអនុវត្ត និងគោរពតាមណាស់។ សម្រាប់រយៈពេល ៣ថ្ងៃនៃថ្ងៃចូលឆ្នាំជាពិសេសថ្ងៃទី១ ឬហៅថាឈឺអ៊ិច។  ក្នុងរយៈពេល ៣ថ្ងៃនេះថ្ងៃចូលឆ្នាំនេះគេហាមដាច់ខាតធ្វើរឿងដែលនាំឲ្យមានភាពល្គក់កកដល់ឆ្នាំក្រោយដែលមានដូចជា៖

យំ៖ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីជនជាតិចិនមានតំណមមិនឱ្យកើតរឿងយំសោកសៅ ពីព្រោះវាអាចនាំមកនូវរឿងអពមង្គលដល់ឆ្នាំថ្មី រហូតពេញមួយឆ្នាំ។ តំណមនេះសូម្បីតែកូនចៅ ដែលរឹងរូសក៏ឳពុកម្តាយ ឫមនុស្សចាស់មិនវាយប្រៀនប្រដៅដែរ គឺអត់ទ្រាំរហូតចប់បុណ្យចូលឆ្នាំថ្មីសិន។

មិនគួរកក់សក់៖ ការស្លៀកពាក់ខោអាវថ្មី និងខ្លួនស្អាតបាទជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូបក្នុងការទទួល ឆ្នាំថ្មី។ ទោះបីយ៉ាងណាក្នុងអំឡុងពេលនេះ គេមានតំណមមួយគឺហាមកក់សក់ក្បាល ប៉ុន្តែកន្លែង ដទៃៗទៀតអាចធ្វើការសម្អាតបានធម្មតាពីព្រោះថា ការកក់សក់គេមានជំនឿថាហាក់បីដូចជាការ លាងជម្រះជោគសំណាងចេញពីខ្លួនដូច្នេះដែរ។ ចំពោះសម្លៀកបំពាក់ពណ៌ក្រហមជាទីពេញនិយម បំផុត ដែលគេប្រើសម្រាប់ស្លៀកពាក់ក្នុងអំឡុងចូលឆ្នាំចិន។ ពណ៌នេះគេចាត់ទុកជាពណ៌ងូវហេងនាំ ជោគលាភ និងសិរីសួស្តី។ សម្រាប់ក្មេង ឫមនុស្សនៅលីវ គេតែងឱ្យ អាំងប៉ាវដែលជាកញ្ចប់ លុយពណ៌ក្រហម ព្រមទាំងក្រដាសប្រាក់ថ្មីៗ ដើម្បីទទួលជោគលាភ។

ហាមចូលបន្ទប់របស់អ្នកដទៃ៖ ​ការចូលទៅរកនរណាម្នាក់ក្នុងបន្ទប់ដេករបស់គេក្នុងថ្ងែបុណ្យចូលឆ្នាំចិន ចាត់ទុកជាជោគសំណាង អាក្រក់។ ដូច្នេះទោះបីអ្នកមានរោគជំងឺដែលត្រូវចូលទៅសួរសុខទុក្ខ ក៏ចាំបាច់ត្រូវចេញមកអង្គុយក្នុងបន្ទប់ទទួលភ្ញៀវដែរ។ មិនគួរប្រើកាំបិត ឬកន្រ្តៃក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ព្រោះគេមានជំនឿថា នេះជាការកាត់ជោគលាភហើយបើមានមុតដៃជើងផង គឺកាន់តែជួបរឿងអាក្រក់ថែមទៀត។

មិនឱ្យបែកចាន ឬកែវ៖ ក្នុងថ្ងៃនេះគេមានការប្រយ័ត្នប្រយែងចំពោះការកាន់ចាន ឬកែវ ព្រោះបើមានបង្កឱ្យប្រេះស្រាំ ឬធ្លាក់បែកជាការនាំឱ្យបាត់បង់ជោគលាភ ហើយជីវិតក្នុងឆ្នាំនោះនឹងជួបតែរឿងប្រេះឆាពុំសូវមានសេចក្តី សុខឡើយ។

 

Loading…

ចំណាត់ក្រុម៖
មតិយោបល់