ខ្លីៗពីប្រវត្តិប្រាសាទព្រះធាតុទឹកឆា


ចុះផ្សាយ៖ ថ្ងៃទី ០៣ មករា ឆ្នាំ២០១៩ ម៉ោង ១៥:១២នាទី

ប្រាសាទព្រះធាតុទឹកឆាបានសាងសង់ក្នុងរជ្ជកាលព្រះបាទ ព្រះបាទសូរ្យវរ្ម័នទី១ នៃគ្រឹស្តសករាជ១០២៥។ មានទទឹងប្រវែង៧.៣០ម៉ែត្រ បណ្តោយប្រវែង ៧.៨០ម៉ែត្រ និងកម្ពស់១០ម៉ែត្រ។ ជាប្រាសាទសង់ពីដីឥដ្ឋ ដែលមានទំហំធំជាងគេក្នុងចំណោមប្រាសាទចំនួនជាង៣០កន្លែងដទៃផ្សេងទៀតដែលបានសាងសង់ដំណាលៗគ្នាលើផ្ទៃដីទំហំ ១៥ហិកតានៃតំបន់ទឹកឆា ស្រុកព្រៃឈរ ដែលមានចម្ងាយជាង៤០គីឡូម៉ែត្រពីក្រុងកំពង់ចាម។

ប្រាសាទព្រះធាតុទឹកឆា មានទីតាំងស្ថិតនៅចន្លោះភូមិថ្មដា ឃុំបឹងណាយ និងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរមានចម្ងាយ ៣៩គីឡូម៉ែតពីទីរួមខេត្តកំពង់ចាម ចូលពីផ្លូវជាតិ ១៣គីឡូម៉ែត ត្រង់ភូមិក្រូចត្រូវបែកចេញពីផ្លូវខេត្តបត់ទៅស្តាំតាមផ្លូវសសៀរបណ្តោយប្រឡាយទឹក៥គីឡូម៉ែត។

ពាក្យ “ទឹកឆា” នេះទៀត ក៏ពុំមែនជាពាក្យទើបតែបង្កើតថ្មីដែរ គឺមានតាំងពីយូរណាស់ហើយ ទើបបានជាមានជាប់ហៅនៅក្នុងសៀវភៅ “សិលាចារឹកនៅប្រទេសកម្ពុជា” របស់លោក ហ្ស-សឺដែសសរសេរកំណត់ឈ្មោះកន្លែងនេះថា “វត្តព្រះធាតុនៅទឹកឆា” ។

ប្រភពរូប៖ តាម៉ាប់

Loading…


ពាក្យទាក់ទង៖ ,

ចំណាត់ក្រុម៖
មតិយោបល់