ព្រឺរោមអត់! ពេលនិយាយដល់ខ្លោងទ្វារខ្មោចនៃរាជធានីអង្គរធំ


ចុះផ្សាយ៖ ថ្ងៃទី ១៩ មករា ឆ្នាំ២០២១ ម៉ោង ០៩:៥០នាទី

បើសិនជាយើងនិយាយពីខេត្តសៀមរាបច្បាស់ណាស់បងប្អូនប្រជាជនខ្មែរនឹងនឹកដល់ប្រាសាទអង្គរវត្តមុនគេតែម្តង ហើយបន្ទាប់ពីប្រាសាទអង្គរវត្តដែលភ្ញៀវទេសចរចូលទៅទស្សនាក៏មានប្រាសាទអង្គរធំដែរដែលគេចូលចិត្តទៅទស្សនា។ នៅក្នុងអត្ថបទនេះយើងខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នាឲ្យស្គាល់ខ្លោងទ្វារមួយ​នៃរាជាធានីអង្គរធំគឺ ខ្លោងទ្វារខ្មោច​

នៅក្នុងរាជធានីអង្គរធំមានខ្លោងទ្វារទាំងអស់ចំនួន ដែលមានឈ្មោះដូចខាងក្រោម៖

  • ខ្លោងទ្វារជ័យ(ទិសខាងកើត)
  • ខ្លោងទ្វារខ្មោច(ទិសខាងកើត)
  • ខ្លោងទ្វារទន្លេអ៊ុំ(ទិសខាងត្បូង)
  • ខ្លោងទ្វារតាកៅ(ទិសខាងលិច)
  • ខ្លោងទ្វារដីឆ្នាំង(ទិសខាងជើង)

សម្រាប់អត្ថបទនេះយើងនឹងលើកយកតែខ្លោងទ្វារខ្មោចមួយប៉ុនណ្ណោះមកនិយាយរៀបរាប់ប្រាប់អ្នកទាំងអស់គ្នា។ ខ្លោងទ្វារខ្មោចមានទីតាំងស្ថិតនៅទិសខាងកើតដូចខ្លោងទ្វារជ័យដែរខ្លោងទ្វារនេះមានទីតាំងស្ថិតនៅចំផ្លូវខាងមុខប្រាសាទបាយ័នដែលត្រូវបានគេប្រើសម្រាប់ដង្ហែរសាកសពរបស់អ្នកដែលរស់នៅខាងក្នុងបរិវេណអង្គរធំ ដើម្បីយកទៅបូជា ឬចោលទៅក្នុងទឹកស្ទឹងនៅបរិវេណផ្នែកខាងក្រៅនៃទីក្រុង។ ដោយសារតែមូលហេតុនេះហើយទើបគេគេដាក់ឈ្មោះថា ខ្លោងទ្វារខ្មោច

ត្បិតនិយាយពីឈ្មោះនៃខ្លោងទ្វារគួរឲ្យព្រឺរោមតែបើសិនអ្នកបានទៅទស្សនាផ្ទាល់អ្នកនឹងលង់នឹងសម្រស់នៃធម្មជាតិនៅទីនោះព្រោះមានវាមានដើម​ឈើ​ជាច្រើន​ដុះអម​ផ្លូវ​និងមានអគាសធាតុត្រជាក់ផងដែរ។

ប្រភពរូប៖ យស់ មករា
ប្រភពរូប៖ យស់ មករា
ប្រភពរូប៖ យស់ មករា
ប្រភពរូប៖ យស់ មករា
ប្រភពរូប៖ យស់ មករា

Loading…


ពាក្យទាក់ទង៖ , , , , , ,

ចំណាត់ក្រុម៖
មតិយោបល់